ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសស្រីបីនាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ក្នុងទឹកស្រះមុខផ្ទះរបស់ខ្លួន ក្រោយពីបាត់មិនឃើញ ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅនៅភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
បើតាមអាជ្ញាធរស្រុកសាមគ្គីមានជ័យបានប្រាប់ឱ្យដឹងថា ក្មេងរងគ្រោះទាំងបីនាក់នេះ ១-ឈ្មោៈ ភៀន ធារ៉ា ភេទប្រុស អាយុ ២ឆ្នាំ ២-ឈ្មោះស៊ីម ម៉េង ភេទប្រុស អាយុ ៣ឆ្នាំ និង ៣-ឈ្មោះ ឈាន ស្រីនី ភេទស្រី អាយុ ២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
តាមប្រភពពីក្រុមគ្រួសារសារបានប្រាប់អាជ្ញាធរនិងសមត្ថិច្ចថា នៅមុនពេលកើតហេតុ ក្មេងរងគ្រោះនាំគ្នាលេងនៅផ្ទះធម្មតាទេ ប៉ុន្តែនៅម៉ៅងប្រមាណជិត១០ បានក្មេងរងគ្រោះទាំងបីនាក់មិនឃើញនៅលេងកន្លែងដដែល រួចបាននាំគ្នារដើររក ទើបប្រទះឃើញ សពក្មេងរងគ្រោះទាំង៣នាក់នៅក្នុងទឹកស្រះមុខផ្ទះ ពេលឃើញភ្លាមៗក៏បាននាំគ្នាយកទៅ មណ្ឌលសុខភាពដើម្បីជួយសង្រ្គោះដែរ ប៉ុន្តែក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ក្រោយពីហេតុការណ៍នេះក្រុមគ្រួសារបានរាយការណ៍ដល់សមត្ថកិច្ច ផងដែរ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យលើកសាកសព សមត្ថកិច្ចបានសន្និដ្ឋានលើកដំបូង ករណីនេះ ពិតជាករណីស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕
ដោយ៖ ចន្ថា