ភ្នំពេញ៖ បវរកញ្ញាឥណ្ឌាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២១កញ្ញា Harnaaz Sandu នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ក្រោយពីមានការស្នើសុំពីអ្នកផលិតកម្មវិធី និងអ្នកឧបត្ថម្ភកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីថ្មីៗនេះ ពីលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា បានអនុញ្ញាតអោយ លោក ចិន សំណាង ម្ចាស់ក្រុមហ៊ុន ពេជ្រ មួយ ចូលសំសម្តែងការគួសមនៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងស្នើឲ្យស្ថានទូតជួយធ្វើការអញ្ជើញកញ្ញា Harnaaz Sandu ជាម្ចាស់មកុដលំដាប់ពិភពលោកធ្វើដំណើរមកកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ទៅដល់យុវតីខ្មែរដែលមានបំណាងចូលប្រឡូកក្នុងវិស័យកញ្ញាឯក។
ជាការឆ្លើយតបទៅលោក ចិនសំណាង លោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេកម្ពុជាបានឆ្លើយតបថា បានស្វាគមន៍ចំពោះការអញ្ជើញ កញ្ញា Harnaaz Sandu មកកាន់ប្រទេសកម្ពុជា ហើយលោកជំទាវ និងស្នើ ឲ្យកញ្ញាអញ្ជើញ មកកាន់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ។
គួរបញ្ជាក់ដែរថា កាលពីពាក់កណ្តាលខែធ្នូឆ្នាំ២០២១កម្មវិធីប្រកួតសម្រេស់លំដាប់ពិភពលោកបានបញ្ចប់ហើយ ដោយក្នុងម្ចាស់ Miss Universe 2021 គឺបានទៅលើបវរកញ្ញា តំណាងប្រទេសឥណ្ឌា នាង Harnaaz Sandu ។ Harnaaz Kaur Sandhu កើតនៅថ្ងៃទី 3 ខែមីនាឆ្នាំ 2000 មានកំពស់ 1,75 គឺជាតារាបង្ហាញម៉ូត ។នាងធ្លាប់បានគ្រងមកុដ Miss Diva 2021 ហើយបានក្លាយជាបវរកញ្ញាឥណ្ឌាទី 3 ដែលបានគ្រងមកុដបវរកញ្ញាចក្រវាល។ Sandhu ធ្លាប់បានគ្រងមកុដ Femina Miss India Punjab 2019 ហើយត្រូវបានដាក់ជាបេក្ខភាពពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី Femina Miss India 2019។Sandhu កើត និងធំធាត់នៅ Chandigarh ក្នុងគ្រួសារ Sikh។ នាងបានចូលរៀននៅសាលារដ្ឋ Shivalik និងមហាវិទ្យាល័យរដ្ឋាភិបាលក្រោយឧត្តមសិក្សាសម្រាប់ក្មេងស្រី ទាំងនៅ Chandigarh ។ នាងចេះភាសា Punjabi, ហិណ្ឌូ និងអង់គ្លេស យ៉ាងស្ទាត់ជំនាញ៕
ដោយ : វឌ្ឍនា