ខេត្តកំពង់ធំ÷ រឿងរ៉ាវលេីលោកនេះពិតជាប្លែក ហេីយ កម្របានជួបប្រទះពិតមែន ។ តួយ៉ាងដូចជាពេលនេះកូនក្រមុំភ្លោះពីរនាក់បងប្អូនត្រូវបានឪពុកម្តាយសម្រេចរៀបអាពាពិពាហ៍ក្នុងថ្ងៃតែមួយ ក្នុងរោងការតែមួយដែលបង្កឲ្យមានការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋនៅ ក្នុងតំបន់នោះជាពិសេសនៅលើបណ្ដាញសង្គមហ្វេស
ប៊ុក។
ភ្ញៀវញាតិមិត្តជិតឆ្ងាយបានចូលរួមពិធីមង្គលនេះយ៉ាងអធិកអធ័មដោយបានអបអរសារទយ៉ាងរីករាយ។ អ្នក ខ្លះចំអែចំអន់ឱ្យកូនកំលោះទាំងពីរប្រយ័ត្នប្រយែងនៅថ្ងៃខាងមុខខ្លាចក្រែងច្រឡំបន្ទប់គ្នា។ អ្នកខ្លះនិយាយថាឪពុកម្ដាយកូនក្រមុំចំណេញខ្លាំងណាស់គឺរៀបការតែ ម្ដងបានកូនប្រសារដល់ទៅពីរនាក់ ហើយគេសង្ឃឹមថាពួកគេនឹងចាប់ដៃគ្នាកសាងសុភមង្គលគ្រួសាររៀងៗខ្លួនដោយមិនមានទំនាស់អ្វីធំដុំឡើយ។
ពិធីរៀបអាពាហ៍ពិពាហ៍កូនភ្លោះពីរនាក់ក្នុងថ្ងៃតែមួយនេះ ធ្វេីឡេីងនៅចំណុចភូមិល្បើកឃុំគគីរធំ ស្រុកបារាយណ៍ខេត្តកំពង់ធំ ។ កូនប្រុសទី១ឈ្មោះ គៀន នឿន ជាគូរនិងកូនស្រីឈ្មោះ យុិន ណា ឯកូនប្រុសទី២ ឈ្មោះប៉ូច ស៊ីណូ ជាគូរនឹងកូនស្រីឈ្មោះយុិន នី។
ពិធីមង្គលការខាងលេីនេះតាមការបញ្ជាក់ពីអ្នកជិតខាងបានឲ្យដឹងថាកូនភ្លោះទាំងពីរនាក់នោះកាលឆ្នាំមុនមានគេចូលស្ដីដណ្ដឹងម្នាក់រួចទៅហើយតែមិនទាន់រៀបការ ទាល់តែមានអ្នកចូលស្ដីដណ្ដឹងម្នាក់ទៀតទើបឪពុកម្តាយរៀបការរួមគ្នាតែម្តង។ ស្រាប់តែមកដល់ពេលនេះមានអ្នកចូលស្ដីដណ្ដឹងកូនក្រមុំម្នាក់ទៀត ឪពុកម្តាយ កូនក្រមុំ និងកូនកម្លោះទាំង២គូ ខាងលេីនេះបានព្រមព្រៀងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃព្រហស្បតិ៍ទី០៣ ខែកុម្ភៈឆ្នាំ ២០២២នេះតែម្ដង។
អ្នកភូមិក៏ដូចជាភ្ញៀវកិត្តិយសទាំងឡាយបានអបអរ សាទរជូនពរពួកគេទាំងពីរឲ្យជួបប្រទះតែសេចក្តីសុខចំរុងចំរើននិងមានកូនឆាប់ៗ៕
ដោយ៖ សូរិយា