ខេត្តបន្ទាយមានជ័យ ៖លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ម៉ូតូសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួកចាប់ឃាតឃាត់ខ្លួខណ:ធ្វើសកម្មភាពលួចម៉ូតូអ្នកភូមិកាលពីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យឈ្មោះ ជី សុហេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្ថ្មពួក។ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។ រីឯម្ចាស់ម៉ូតូឈ្មោះ ណុប សុខៀន ភេទប្រុស អាយុ២៧រស់នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលម៉ូតូររបស់ម៉ាកហុងដាវ៉េវ C110 ពណ៌ក្រហម-ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ។
តាមការបំភ្លឺពីម្ចាស់ម៉ូតូឲ្យដឹងថា នៅវេលាម៉ោង០៤និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ខ្លួនបានឮសំឡេងម៉ូតូរោទិ៍ ក៏ភ្ញាក់ហើយក្រោកមើលទើបដឹងថា មានជនសង្ស័យចំនួន២នានាក់កំពុងធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ដែលចតទុកមមុខមុ្ទះភ្លេចដកសោ។ បន្ទាប់មកគាត់បានទូរស័ព្ទប្រាប់ដល់នគរបាលមូលដ្ឋាន និងបើករថយន្តដេញតាមរហូតដល់ស្ពានទីពីរ ខាងជើងទីរួមស្រុកថ្មពួក លើផ្លូវជាតិ56A ទើបតាមទាន់និងចាប់ឃាត់បានជនសង្ស័យបានម្នាក់។ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួននិងសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានប្រើប្រាស់គ្រឿងញៀន និងលួចម៉ូតូប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាពនិងករណីចាប់ឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យរូបនេះ ត្រូវកម្លាំងនគរនគរបាលជំនាញព្ព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេតុ្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ ៕