ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី០៣ -០៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម និងដោយបានការអនុញ្ញាតពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដងក្ដារ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៣នាក់៖
១-ឈ្មោះ សំ ផានិត ភេទប្រុស ឣាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ដៅ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន០៤កញ្ចប់) ។
២-ឈ្មោះ ម៉ាត់ ក្រីយ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ពឺ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៣-ឈ្មោះ វាន់ សូត្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ កសិករ មានទីលំនៅភូមិស្ពឺ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៥កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
លោកឧត្តមសេនីយ៍ដដែលបានឱ្យដឹងទៀតថា លុះមកដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចយើងបានបន្ដកិច្ចប្រតិបត្តិការខាងលើធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ទៀតមាន៖
១-ឈ្មោះ ផាន់នី វណ្ណ ភេទប្រុស ឣាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលស្រូវ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន០២កញ្ចប់) ។
២-ឈ្មោះ សែម ណែល ភេទប្រុស ឣាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៣-ឈ្មោះ រី អ៉ីសា ភេទប្រុស ឣាយុ ២៧ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរ កសិករ មានទីលំនៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន០១កញ្ចប់) ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់ និង ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕
ដោយ៖ វណ្ណៈ