នគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ខេត្តព្រះសីហនុ​ ឃាត់ជនសង្ស័យ​ចំនួន​៤នាក់​ ពាក់ព័ន្ធ​ករណី​លួចកាត់ខ្សែភ្លើង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មុខសញ្ញា​ចោរ​លួច​កាត់​ខ្សែ​ភ្លើង​នៅក្នុង​មូលដ្ឋាន​ខេត្តព្រះសីហនុ​ចំនួន​៤នាក់​ត្រូវ​បាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ខេត្ត​ឃាត់ខ្លួន​ក្រោយ​ពីពួកគេ​នាំគ្នា​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែ​ភ្លើង​នៅតាមទីសាធារណៈ។
បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ថា៖​ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីវេលាម៉ោង២២និង២០នាទីយប់ នៅថ្ងៃសុក្រទី០៤ ខែកុម្ភៈ​ ឆ្នាំ​២០២២​ បានជិះម៉ូតូល្បាតតាមដងផ្លូវដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ លុះជិះមកដល់ចំណុចផ្លូវការិយាល័យចរាចរណ៍ផ្លូវគោកថ្មី (ឃ្លាំងលើ) ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ០៤នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ០២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ដឹកសម្ភារដាក់ក្នុងបាវពណ៌សមួយ។ ភ្លាមនោះ​ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចជំនាញក៏បានឃាត់ជនសង្ស័យដើម្បីត្រួតពិនិត្យជាក់ស្ដែងក៏ប្រទះឃើញវត្ថុតាងរួមមាន៖​ ស្ពាន់ខ្សែភ្លើងមួយចំនួន និងកន្ត្រៃកាត់ខ្សែភ្លើង០១ ដែកឆាប០១ដើម និងពិលឆ្លុះ០១ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ តែម្តង ។

ក្រោយ​ឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់រួចមក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print