ឆ្លងចរន្តអគ្គិសនី​ ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងកណ្ដាលអាធ្រាត្រ​ នៅសង្កាត់ផ្សារដើមគរ​ បណ្ដាល​ឱ្យ​មនុស្ស​៤នាក់​រងរបួស​ធ្ងន់​ស្រាល

ចែករំលែក៖

​ភ្នំពេញ​៖​ ​មនុស្ស​ចំនួន​ ៤នាក់បាន​រងរបួស​ធ្ងន់​ស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងកណ្ដាលអាធ្រាត្រ​ នៅសង្កាត់ផ្សារដើមគរ​។

ហេតុការណ៍​ គ្រោះ​អគ្គិភ័យ​ខាងលេីនេះ​ បានកើត​ឡើងនៅវេលាម៉ោង​ ០២​ និង១០នាទីទៀបភ្លឺថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២​ ត្រង់ចំណុច ផ្លូវលេខ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ​ បានឱ្យដឹងថា​ ករណី​គ្រោះអគ្គិភ័យនេះ​ បានបំផ្លាញផ្ទះថ្មក្រោម ឈើលើទំហំ ១២ម៉ែត្រ​ គុណ​និង​១៥ម៉ែត្រ​ ខូចខាត​ផ្នែកខាងលើអស់ទាំងស្រុង មូលហេតុបណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី។​ ប៉ុន្តែ​បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​ ០៤នាក់ របួសធ្ងន់​ចំនួន​ ០២នាក់ របួស​ស្រាលចំនួន​ ០២នាក់​ ។

របាយការណ៍​ដដែល​ បន្តថា​ ក្នុងប្រតិបត្តិការនោះ​កងកម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​បាន​ប្រេី​ប្រាស់​រថយន្តរបស់ការិយា​ល័យ​អគ្គិភ័យ​៖​ ចំនួន ២១​គ្រឿង ប្រេីប្រាស់ទឹកអស់ ៣០​រថយន្ត​ ស្មើរនឹង ១២០​ ម៉ែត្រគូប,​ រថយន្តជំនួយអន្តរាគមន៍មានដូចជា៖​ រថយន្តក្រសួងមហាផ្ទៃចំនួន ០២​ គ្រឿង បានប្រើប្រាស់ទឹក​អស់​ចំនួន​ ០២​ រថយន្ត​ ស្មេីនឹង​ ០៨​ ម៉ែត្រគូប​ ,រថយន្តទីក្រុងអូឡាំព្យាចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ ០២​ រថយន្ត ស្មើរនឹង ០៨​ ម៉ែត្រគូប​ ,រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន​ ០៧ គ្រឿងប្រើប្រាស់ទឹកអស់ ០៧​ រថយន្ត​ សើ្មនឹង ២៨​ ម៉ែត្រគូប​ ,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើបាស់ទឹកអស់ ០១​ រថយន្ត ស្មើនឹង ០៤​ ម៉ែត្រគូប។

​គួរបញ្ជាក់ថា​ អគ្គិភ័យ​បានពន្លត់ទៅវិញ នៅវេលាម៉ោង​ ០៣​ និង៣០​ នាទីទៀប​ភ្លឺ​​ ថ្ងៃខែឆ្នាំដដែល​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print