កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំពៅលូននិងខេត្តបាត់ដំបងកំពុងតាមប្រមាញ់ចាប់ជនដៃដល់កាប់សម្លាប់យុវជនម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖​ មកដល់ព្រឹកថ្ងៃទី៦ខែ កុម្ភ: ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងនៅតែបន្តតាមប្រមាញ់ចាប់ជនដៃដល់ដែលបានធ្វើសកម្មភាពមនុស្សឃាតដោយចេតនាលើយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។
មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានឲ្យដឹងថាកាលពីថ្ងៃទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ វេលា​ម៉ម៉ោ១១និង​៣០​នាទី​យប់ មាន​ករណី​មនុស្សឃាត​កើតឡើង​១​លើក​ នៅ​លើ​ដងផ្លូវ​ស្ថិត​ក្នុង​ចំណុច​ក្រុម​ទី​០៥​ ភូមិ​តា​ស្តា​ ឃុំ​តា​ស្ដា​ ស្រុក​សំពៅ​លូន​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​១ក្រុមជិះ​ម៉ូតូ​ប្រហែល​១០​គ្រឿង​ បាន​ធ្វើការ​ស្ទាក់​កាប់​ដោយដាវសាមូរ៉ៃទៅ​លើ​យុវជន​ម្នាក់​បណ្តាល​រង​របួសធ្ងន់​ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ ឡាញ់​ ស៊ី​ណាត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចក្រី​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​ ។​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ ក្រុម​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​អស់​ ។
ប្រភពដដែលបានឲ្យដឹងទៀតថាដោយមានការបញ្ជាផ្ទាល់ពីលោកសត្វកំសាន្តស្នងការនគរបាលខេត្តបាត់ដំបងកម្លាំងសមត្ថកិច្ចជំនាញតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់នោះកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសហការជាមួយកម្លាំងនគរបាលស្រុកសំពៅលូនកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យមួយចំនួនពាក់ព័ន្ធករណីមនុស្សឃាតនេះដោយមានតម្រុយខ្លះហើយៗ បន្ទាប់ពីដឹងថាករណីនេះកើតឡើងដោយសារគំនុំ។
បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសំពៅលូនបានលួចបង្ហើបឲ្យដឹងថា ជនសង្ស័យទាំងនេះជាមនុស្សរស់នៅក្នុងភូមិឃុំជាមួយជនរងគ្រោះហើយពេលនេះពួកគេកំពុងគេចខ្លួននៅឡើយ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print