បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្ត

ចែករំលែក៖

បន្ទាយមនជ័យ : នៅព្រឹកថ្ងៃអាទិត្យទី ៦ ខែមករា ឆ្នាំ២០២២នេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យជាជនជាតិថៃម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការទៅតាមនីតិវិធី។

គួររំលឹកថានៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២កំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យនៅចំណុចកាស៊ីណូនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉្សៅម៉ត់ពណ៌សចំនួន០៨កូនថង់ ស្មើនឹងទម្ងន់៧,១១ក្រាម និងសម្ភារ:មួយចំនួនទៀត។ ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះឈ្មោះ￸ ភី រ៉ារ៉ូត ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិថៃក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការសួរនាំ ដោយមានអ្នកបកប្រែ បានឆ្លើយរៀបរាប់ថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនមកទុកប្រើប្រាស់ខ្លួនឯងផង និងលក់ដូរបន្តផង ។ 

ដោយផ្អែកលើវត្ថុតាង និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។ 

 បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print