នៅថ្ងៃទី៦ខែកុម្ភៈ សារព័ត៌មាន CNN បានផ្សាយថា មានត្រីជាង១សែនក្បាល ងាប់ផ្ងារពោះក្នុងតំបន់សមុទ្រប្រទេសបារាំងនៃមហាសមុទ្រប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីក្រសួងដែនសមុទ្រប្រទេសបារាំងបានរៀបរាប់ថា ហេតុការណ៍ខាងលើគឺពិតជារឿងគួរឱ្យតក់ស្លុតនិងទាក់ទាញយ៉ាងខ្លាំងពីក្រុមការពារបរិស្ថាន។
អង្គការ Sea Shepherd ដែលជាអង្គការអភិរក្សដែនសមុទ្របានបង្ហោះរូបភាពនៅលើបណ្តាញសង្គម Twitter ដោយបានសរសេរថា «នេះគឺជាអ្វីដែលកំពុងតែកើតឡើងនៅតំបន់ឈូងសមុទ្រBiscay ប្រទេសបារាំង »។ នៅក្នុងរូបភាពគឺមានសត្វត្រីងាប់ជាច្រើនដ៏គួរឲ្យភ្ញាក់ផ្អើល។
លោក Annick Girardin រដ្ឋមន្ត្រីក្រសួងដែនសមុទ្រប្រទេសបារាំងបានឱ្យដឹងថា ក្រុមជំនាញនឹងបើកការស្រាវជ្រាវករណីត្រីងាប់ជាច្រើននេះដើម្បីស្វែងរកមូលហេតុ។
បារាំងបានគាំទ្រការធ្វើនេសាទយូរអង្វែង មិនប៉ះពាល់ដល់ច្បាប់នោះឡើយ ប្រសិនបើបំពានច្បាប់ នឹងទទួលរងការដាក់ទណ្ឌកម្មពិន័យដល់ក្រុមហ៊ុននេសាទ ៕ ដោយសាធី