ខេត្តក្រចេះ : នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តក្រចេះ។
សូមបញ្ជាក់ថា, ទីតាំងដែរលោកជំទាវបានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩រួមមាន៖
១. មណ្ឌលសុខភាពដា
២. មណ្ឌលសុខភាពគោលាប់
៣. មន្ទីរពេទ្យបង្អែក ឆ្លូង
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឬចាក់ដូសទី៣ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩។ លោកជំទាវបានបន្តថា អ្នកដែលមានជំងឺប្រចាំកាយ ដូចជា អេសដ៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ ដើម្បីការពារខ្លួន។
បន្ទាប់ពីបានពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងរួចមក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខភិបាល និងជាប្រធាន គ.វ.ក-១៩ បានដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ស្ថិតនៅបរិវេនសាលប្រជុំនៃសាលាខេត្តក្រចេះ ស្តីអំពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ និងយុទ្ធសាស្ត្ររួមគ្នាបង្ការជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ អូមីក្រុង ។
សូមរម្លឹកថា, រហូតដល់ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១០២នាក់ (ឆ្លងសហគមន៌: ៨៧ នាំចូល: ១៥ នាក់) និងមានជាសះស្បេីយ ៧៤ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២១៩៨៣ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៨២៨៦ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2809800 ស្មេីនឹង 166260 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។ ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៥៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,០៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៦,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៧៨% ៕
ដោយ : សិលា