ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីក្រុមកំពូលទាំង៤ (Top 4) របស់ Premier League ខណៈដែលគ្រាប់បាល់ដំបូងរបស់កីឡាករ Jay Rodriguez ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី៨ កុម្ភៈ បានធ្វើឱ្យក្លិបបាតតារាង Burnley ទទួលបាន១ពិន្ទុដ៏មានតម្លៃនៅឯកីឡដ្ឋានTurf Moor របស់ខ្លួន។
សម្រាប់ការប្រកួតនោះក្រុមបិសាចក្រហម Man United បានគ្រប់គ្រងការលេង និងមានឱកាសភាគច្រើននៅតង់ទី១ ហើយនៅនាទីទី១៨ខ្សែបម្រើ Paul Pogba បានស៊ុតនាំមុខក្រុមម្ចាស់ផ្ទះ១គ្រាប់ដែលជាគ្រាប់បាល់ដំបូងរបស់គាត់ក្នុងរដូវកាលនេះ។ក្នុងការប្រកួតនោះនៅតង់ទី១ ធ្វើឲ្យអ្នកចាំទី Nick Pope របស់ក្រុម Burnley បានសង្គ្រោះយ៉ាងល្អពីការស៊ុតរបស់Marcus Rashford, Edinson Cavani និង Raphael Varane។ផ្ទុយទៅវិញ ក្រុម Burnley បានបង្កើតឱកាសនៅក្នុងតង់ទី២ នាទីទី៤៧ខណៈដែលកីឡាករ Rodriguez បានស៊ុតបាល់តាមស្មើនិងជាការស៊ុតបញ្ចូលទីគ្រាប់បាល់ទី១០០ក្នុងអាជីពរបស់គាត់។លទ្ធផលនេះមានន័យថា United ធ្លាក់ទៅលេខ៥ដោយក្រុមទាំង៣នៅខាងក្រោមពួកគេសុទ្ធតែមានលទ្ធភាពតាមចាប់យកឱកាសពួកគេ ប្រសិនបើពួកគេឈ្នះការប្រកួតនៅក្នុងដៃ។ ចំណែក Burnley មាន៤ពិន្ទុពីសុវត្ថិភាព ប៉ុន្តែមិនដែលចាញ់៣ប្រកួតជាប់គ្នា បើទោះបីជាធ្លាប់ចាញ់រហូតដល់ទៅ១០ប្រកួតកាលពីមុនក៏ដោយ។ចំណែកក្រុមញញួរធំ West Ham បានយកឈ្នះក្រុមភ្ញៀវ Watfotd ក្នុងលទ្ធផល១ទល់០ ធ្វើឲ្យក្រុម West Ham បានឡើងទៅឈរក្នុងចំណាត់ថ្នាក់កំពូលទាំង៤របស់ Premier League ដែល១គ្រាប់រកបានដោយកីឡាករ Jarrod Bowen នៅនាទីទី៦៨ ។
លទ្ធផលនេះបានពង្រីកការប្រកួតលីកដែលមិនឈ្នះរបស់ក្រុម Watfotdដល់ទៅ១០ប្រកួត ហើយកំពុងឈរក្នុងតំបន់ដែលត្រូវកាត់ចោល ៕ (រូបភាព ៖ BBC Sport)