រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឱ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាតទាំងសងខាង តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមានអ្នករងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩និង២០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៥កែងនឹងផ្លូវលេខ១០១៣ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-7318 តាមបណ្តោយផ្លូវលេខ១០១៥ ក្នុងទិសដៅពីត្បូងទៅជើង ពេលបើកមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជា៤ស្រាប់តែមានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស (ដោះស្លាកលេខចេញ) បើកបរតាមបណ្តោយផ្លូវលេខ១០១៣ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅប៉ះជាមួយរថយន្តម៉ាកKIA ចំពីមុខចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តរងការខូចខាតទាំងសងខាង តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយឱ្យភាគីទាំងពីរ សម្រួលគ្នា តែនិយាយមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print