ប្រធានាធិបតីពូទីនព្រមានពីសង្គ្រាមបរមាណូកើតឡើងប្រសិនបើអ៊ុយក្រែនចូលជាសមាជិកណាតូ

ចែករំលែក៖

បើទោះបីការប្រកាសពីជំនួបជាមួយប្រធានាធិបតីបារាំង លោកម៉ាក្រុងមានលក្ខណៈស្ថាបនាក្តី ក៏ លោកពូទីនបានព្រមានថា អាចនឹងមានសង្គ្រាមបរមាណូកើតឡើងប្រសិនបើអ៊ុយក្រែនចូលជាសមាជិកណាតូ ហើយព្យាយាមដណ្តើមតំបន់គ្រីមៀមកវិញនោះ។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់សាជាថ្មីម្តងទៀត ប្រសិនបើអ៊ុយក្រែនចូលជាសមាជិកណាតូ ប្រទេសតំបន់អឺរ៉ុបនឹងអូសទាញសង្គ្រាមប្រដាប់អាវុធជាមួយរុស្ស៊ី»។
ប្រមុខដឹកនាំរុស្ស៊ី បានទទួលស្គាល់ថា កម្លាំងយោធារបស់រុស្ស៊ីមិនខ្លាំងស្មើណាតូនោះឡើយ ប៉ុន្តែរុស្ស៊ីគឺជាប្រទេសមហាអំណាចបរមាណូលើពិភពលោក។ បើសង្គ្រាមកើតឡើងនឹងមិនមានអ្នកឈ្នះឡើយ អាចបង្កឱ្យមានគ្រោះមហន្តរាយកើតឡើង។
ក្នុងពេលនេះដែរ នាវាចម្បាំងរុស្ស៊ីចំនួន៦គ្រឿងបាននិងកំពុងចល័តពីសមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រខ្មៅ (Black Sea) ដើម្បីចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹក ខណៈដែលស្ថានការណ៍ក្នុងតំបន់កំពុងតែបន្តស្ថិតក្នុងភាពតានតឹង។ យោងតាមសេចក្តីប្រកាសដោយក្រសួងការពារជាតិរុស្ស៊ី កាលពី៨ខែកុម្ភៈ បានឱ្យដឹងថា ការបញ្ជូនក្បួននាវាចម្បាំងខាងលើនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមចល័តកម្លាំងយោធា។ កាលពីខែមករាកន្លងទៅថ្មីៗនេះ រុស្ស៊ីធ្លាប់បានប្រកាសថា ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកនៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់
ទិក គិតចាប់ពីខែមករាដល់ខែកុម្ភៈនេះ។
សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានអះអាងពីការដាក់ពង្រាយ កងទ័ពរុស្ស៊ីប្រមាណ ១០០,០០០នាក់ ដែលស្មើនឹង ៧០% នៃចំនួនកងទ័ពប្រយុទ្ធដែលរុស្ស៊ីមាន នៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន។ សហរដ្ឋអាមេរិកនៅតែបន្តព្រមានអំពីការវាយប្រហារពីសំណាក់រុស្ស៊ីទៅលើអ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូ និងបណ្តាប្រទេសអឺរ៉ុបកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង ដោយការអង្គុយចុះជជែកគ្នា ព្រមទាំងចោទសហរដ្ឋអាមេរិកថា កំពុងធ្វើការព្រមាន ឬបញ្ចេញប្រតិកម្មជ្រុលផងដែរ៕ ដោយសាធី


ប្រធានាធិបតីទាំងពីរនៃប្រទេសរុស្ស៊ី និងបារាំងទើបតែបានជួបពិភាក្សាគ្នាអំពីវិបត្តិអ៊ុយក្រែន – រូបថត៖ Anadolu Agency

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print