កម្លាំង​កងរាជអាវុធហត្ថ​ ឡោមព័ទ្ធសណ្ឋាគារយីហោ” សឹងប៉ាវឡុង” និងក្លឹបកម្សាន្ត ឃាត់​ខ្លួន​ក្រុមជនសង្ស័យជាជនជាតិចិន ចំនួន ៦នាក់ ពាក់ព័ន្ធនឹងបទល្មើស ចាប់ជម្រិតទារប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនចំនួន ៦នាក់ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ​កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងកម្លាំង​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះប្រតិបត្តិការបង្ក្រាប​ និងឡោមព័ទ្ធសណ្ឋាគារយីហោ”សឹងប៉ាវឡុង និងក្លឹបកម្សាន្ត”​ដែលស្ថិតនៅផ្លូវ ៣១០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង ៤ និង ៣០នាទីរសៀល​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

យោងតាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ​ បានឱ្យដឹងថា​ ​មុនពេលកេីតហេតុ​គេឃើញ​កម្លាំងសមត្ថកិច្ច​កងរាជអាវុធហត្ថរាជធានីភ្នពេញ​ បានប្រេីប្រាស់រថយន្តចំនួន ៣គ្រឿង និងមន្រ្តីកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លីគ្រប់ដៃ បានចុះទៅដល់សណ្ឋាគារ ដែលមានយីហោ”សឹងប៉ាវឡុង និងក្លឹបកម្សាន្ត”ខាងលើនេះ និងសម្រុកបុកចូលទៅក្នុងកន្លែងកេីតហេតុ។ លុះដល់​ពេល​ដែលកម្លាំងកងរាជអាវុធហត្ថចុះ​ប្រតិបត្តិការបង្ក្រាបជនសង្ស័យអស់រយៈពេលជាង ១ម៉ោងរួចមក ទើបបានឃើញនាំខ្លួនបុរសជាជនសង្ស័យជាជនជាតិចិនចំនួន ៦នាក់ ចេញមកខាងក្រៅ រួចបណ្តើរដាក់ក្នុងរថយន្ត និងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។

សូមជម្រាបថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ នេះបេី​តាមប្រភពព័ត៍មានលួចបង្ហេីបប្រាប់ថា៖​ ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន​ គឺពាក់ព័ន្ធនឹង​ករណីចាប់ជំរិតទារប្រាក់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print