ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសកាលពីថ្ងៃពុធថា ការចំណាយលើការផ្ទេរក្នុងកីឡាបាល់ទាត់ផ្នែកបុរសបានកើនឡើង៧៤.៧ភាគរយនៅក្នុងខែមករាធៀបនឹងឆ្នាំមុន ខណៈដែលក្លិបបានចុះហត្ថលេខាលើកីឡាករកាន់តែច្រើននៅក្នុងសញ្ញានៃការជាសះស្បើយឡើងវិញបន្ទាប់ពីឆ្នាំដែលរងការរីករាលដាលនៃជំងឺរាតត្បាត។ ជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត ថ្លៃផ្ទេរប្រាក់ និងចំនួននៃការផ្ទេរប្រាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ។
ក្លិបបានចំណាយប្រាក់ចំនួន១.០៣ពាន់លានដុល្លារអាមេរិកលើកីឡាករកាលពីខែមុន ដោយកាលពីខែនេះដដែលឆ្នាំមុនទឹកប្រាក់ចំនួន១.១៦ពាន់លានដុល្លារអាមេរិកដែលបានកត់ត្រាក្នុងខែមករា ឆ្នាំ២០២០។ការផ្ទេរអន្តរជាតិសរុបចំនួន៣,៧៩១ត្រូវបានបញ្ចប់នៅទូទាំងកីឡាបាល់ទាត់បុរស និងស្ត្រីដែលកើនឡើង២៨ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២១ក្នុងចំណោមកីឡាករបុរស និងកម្រិតខ្ពស់ថ្មីទាំងអស់នៃការប្រកួតកីឡាបាល់ទាត់ស្ត្រីកើនឡើង៤២.៨ភាគរយ។ក្លិបនៅអង់គ្លេសបានចំណាយលើសគេដោយចំណាយអស់៣៤៩,៥ លានដុល្លារតាមពី បន្ទាប់មមកអ៊ីតាលីចំណាយ១១៣,៦ លានដុល្លារ និងអេស្ប៉ាញចំណាយ១១១,១ លានដុល្លារ។ អង់គ្លេសក៏ជាប្រទេសដែលរកចំណូលបានច្រើនជាងគេក្នុងលក្ខខណ្ឌនៃការផ្ទេរដែលរកបាន ១០៨,៦លានដុល្លារអាមេរិក។ការផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី Dusan Vlahovic ពីក្លិប Fiorentina របស់អ៊ីតាលី Serie A ទៅកាន់គូប្រជែង Juventus ត្រូវបានគេរាយការណ៍ថា មានតម្លៃថ្លៃបំផុតនៅក្នុងទីផ្សារ ជាមួយនឹងកិច្ចព្រមព្រៀងមានតម្លៃរហូតដល់៨០លានអឺរ៉ូ (៩១.៣៤លានដុល្លារអាមេរិក) ។
ចំណែកកីឡាករ Ferran Torres ផ្ទេរពី Manchester City ទៅ Barcelona និង Luis Diaz ផ្ទេរពី Porto ទៅ Liverpool ស្ថិតនៅលំដាប់ទី២ និងទី៣ក្នុងបញ្ជីជាមួយនឹងតម្លៃខ្លួន៥៥លានអឺរ៉ូ (៦២.៧៩លានដុល្លារអាមេរិក) និង៤៥លានអឺរ៉ូ (៥១.៣៨លានដុល្លារអាមេរិក) ៕ (រូបភាព ៖ Reuters/CNA)