Man City នាំមុខ១២ពិន្ទុលើកំពូលតារាង Premier League ក្រោយឈ្នះBrentford

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City បានបន្តនាំមុខនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ដល់ទៅ១២ពិន្ទុបន្ទាប់ពីបានយកឈ្នះ ២-០យ៉ាងងាយស្រួលលើក្រុម Brentford កាលពីថ្ងៃពុធ។ ក្រុម Brentfordបានរបូត១គ្រាប់ក្នុងតង់ទី១ និង១គ្រាប់ទៀតក្នុងតង់ទី២។

ក្រុម Man City នៅតែបង្ហាញភាពខ្លាំង ដែលគ្រាប់ទី១រកបានដោយកីឡាករ Riyad Mahrez ពីការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៤០ និងគ្រាប់ទី២រកបានដោយខ្សែបម្រើ Kevin De Bruyne នៅនាទីទី៦៩ ពីការស៊ុតពីចម្ងាយផុតដៃអ្នកចាំទី Brentford David Raya ។ក្រុម Man City បានពង្រីកការមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ១៤ប្រកួតក្នុងលីក ដោយបានទម្លាក់ក្រុមចំណាត់ថ្នាក់លេខ២Liverpool បន្ថែមទៀតដែលត្រូវជួបជាមួយក្រុម Leicester City នៅថ្ងៃព្រហស្បតិ៍នេះដោយបានលេងតិចជាងក្រុមជើងឯក Man City ចំនួន២ប្រកួត។ការតស៊ូរបស់ក្រុម Brentford បានបន្តបន្ទាប់ពីការបរាជ័យក្នុងលីកជាលើកទី៥ជាប់ៗគ្នាបានទាញពួកគេខិតទៅជិតតំបន់ដែលត្រូវកាត់ចោល។ ក្រុមនេះកំពុងឈរនៅលេខរៀងទី១៤មាន៦ពិន្ទុពីលើក្រុម Norwich City នៅលេខ១៨ដោយមាន១ប្រកួតក្នុងដៃទៀត។លោក Pep Guardiola គ្រូ​បង្វឹក​របស់​ក្រុម City បាន​និយាយ​ថា “នោះ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ ពួកគេការពារដោយសម្ពាធខ្ពស់ ហើយមិនមានចន្លោះរវាងខ្សែបម្រើ និងតំបន់ប្រយុទ្ធទេ។ យើងត្រូវតែអត់ធ្មត់និងមិនមានកំហុសអ្វីទាំងអស់។ វាគឺជាជ័យជម្នះដ៏សំខាន់មួយនៅក្នុងការប្រកួតដ៏ស្វិតស្វាញមួយដែលយើងរំពឹងទុក។ ខ្ញុំមិនដឹងថាតើយើងល្អបំផុត ឬអត់នោះទេ ប៉ុន្តែយើងរីករាយដែលមាន៦០ពិន្ទុ”។

ចាប់តាំងពីចាញ់ ២-០ ក្រោមស្នាដៃក្រុម Crystal Palace ក្នុងខែតុលា Man City បានឈ្នះការប្រកួតក្នុងផ្ទះ Premier League ៦លើកចុងក្រោយរបស់ពួកគេ។ បច្ចុប្បន្នក្រុម Man City មាន៦០ពិន្ទុក្នុង២៤ប្រកួត ខណៈក្រុមលេខ២ Liverpool មាន៤៨ពិន្ទុក្នុង២២ប្រកួត និងលេខ៣ Chelsea មាន៤៧ពិន្ទុ ក្នុង២៤ប្រកួត ៕ (រូបភាព ៖ CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print