ស្ត្រីម្នាក់លោតពីលេីអគារខុនដូជាន់ទី៨​ បណ្ដាលឱ្យស្លាប់ភ្លាមមួយរំពេច​ សង្ស័យមានវិបត្តិផ្លូវចិត្តច្រេីន

ចែករំលែក៖

​ ភ្នំពេញ ៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អេីលមួយបានកើតឡើងនៅព្រឹកថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ ខណៈដែលស្ត្រី​ម្នាក់​បានសម្រេច​ចិត្ត​លោត​ពីលើ​អគារ​ខុន​ដូរជាន់ទី៨មួយ​កន្លែងស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​លេខ២៧១ ក្នុង​ភូមិ​ចំរើនផល៤ សង្កាត់​បឹង​ទំ​ពុនទី១ ខណ្ឌមានជ័​យ បណ្តាល​ឱ្យស្លាប់​ភ្លាមៗនៅនឹងកន្លែង​។
​ សមត្ថកិច្ចបានឱ្យដឹងថា​ ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ អៀម រដ្ឋា អាយុ២៧ឆ្នាំ មាន​ស្រុក​កំ​ណើ​តនៅ​ឃុំ​អង្គរ​​ជ័​យ ខេត្តកំពត ។
​ បេីតាម​ប្រភព​ព័ត៌មានពីមិត្តភក្តិរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា​ នៅ​វេលា​ម៉ោង៥ទៀប​​ភ្លឺ​ថ្ងៃខែ​ឆ្នាំ​ខាងលើ ស្ត្រី​រងគ្រោះបាន​ទៅលេ​ង​មិត្ត​ភក្តិ​នៅ​បន្ទប់​
លេ​ខ៨០២ ជាន់ទី៨ ដោយ​នាង​បាន​ខល​ទៅ​មិត្តភក្តិ​ជាច្រើន​លើក​ច្រើន​សា តែ​មិត្តភក្តិ​មិន​ទទួល​​ទូរស័​ព្ទដោយសារ​កំពុង​លង់លក់​ក្នុង​ដំ​ណេ​ក ។
​ បន្ទាប់ពី​ទំនាក់ទំនង​ទូរស័ព្ទ​ទៅមិត្តភក្តិ​មិន​លើក​ហើយ​នោះ ស្ត្រី​រងគ្រោះបាន​ដើរចូល​ក្នុង​បន្ទប់​ដា​ក់​អី​វ៉ាន់​នៅក្បែរ​នោះ ហើយក៏​សម្រេចចិត្ត​បើក​បង្អួច​លោត​ពីលើ​អគារ​ខុន​ដូជាន់ទី៨មកដល់​ដីបណ្តាល​ឱ្យស្លាប់​​ក្នុង​ថ្លុកឈាម​នៅនឹងកន្លែង​ ទេីបបង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​​តែ​ម្តង​។
​ ក្រោយ​កើតហេ​តុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋានបានសហការជាមួយផ្នែកជំនា​ញចុះ​ធ្វើអន្តរាគមន៍​ដល់ទី​តាំង​កើតហេ​តុ ដើម្បី​ធ្វើ​កោសល្យវិច័យ ពិនិត្យ​លើ​សាកសព និង​សាកសួរ​ព័ត៌មាន​បន្ថែម​ ។
​ ក្នុងករណី​នេះដែរ​ លោក​ ​កឹម កល្យាណ អធិការរង​នគរបាល​ខណ្ឌមានជ័យ​ទទួល​ផែន​យុត្តិធម៌បាន​ឱ្យដឹង​ថា​ បន្ទាប់ពី​ធ្វើ​កោសល្យ​វិច័យ​ពិនិត្យ​លើ​សពស្ត្រីរងគ្រោះ​ និងសួរ​នាំ​ព័ត៌មាន​ល្អិតល្អន់​រួចមកបានបញ្ជាក់ឱ្យឃើញថា​ ករណីនេះគឺជា​ការ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង (លោតសម្លាប់ខ្លួនឯង)​ ដោយមិនពាក់ព័ន្ធករណី​ឃាតកម្ម​នោះ​ឡើយ ។
​ បច្ចុប្បន្ននេះ សព​ស្ត្រីរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្តយក​ទៅតម្កល់ទុកនៅវត្ត​ស្ទឹងមានជ័យជា​បណ្តោះអាសន្ន ដេីម្បីរង់ចាំ​ទំនាក់ទំនង​ទៅកាន់​សាច់ញាតិ​មកទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នាពេលក្រោយ​ ។
​ គួររំលឹក​ថា បេីតាម​ការ​ឱ្យដឹ​ង​ពីស្ត្រីជា​មិត្តភក្តិជនរងគ្រោះ​ គឺ​ស្ត្រីរងគ្រោះឧស្សាហ៍​ពិបាកចិត្ត​ញឹកញាប់​ណាស់ ហើយ​នាងក៏​ចេះតែ​មាន​បញ្ហា​ផ្ទាល់ខ្លួន​ជាបន្តបន្ទាប់​ផង​ដែរ ។ តែនៅ​វេលា​កើតហេតុ បើ​នាង​ដឹង​ថា​ស្ត្រី​រងគ្រោះ​ជា​មិត្តភក្តិមកលេង​បន្ទប់នាង​ ក៏នាង​​បើកទ្វារ​ទទួល​ផង​ដែរ ប៉ុន្តែ​មិនបាន​ដឹង​សោះ ព្រោះ​នាង​បាន​បិទ​សំឡេង​ទូរស័ព្ទ ហើយ​សម្រាក​បាត់​ទៅ​ហើយ ។ លុះ​ព្រឹក​ឡើ​ងទើប​ដឹងរឿង​ហេតុ​ ដោយសារ​ប៉ូលិស​ហៅ​សួរនាំអំពី​ការ​ស្លាប់របស់​មិត្តភក្តិខ្លួន​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print