ពលរដ្ឋនៅស្រុកកំពង់លែងស្ម័គ្រចិត្តប្រគល់អាំងវិចទ័រឆក់ត្រី១៩២គ្រឿងដល់កម្លាំងនគរបាលមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

កំពង់ឆ្នាំង ៖ ឧបករណ៍បទល្មើសនេសាទប្រភេទអាំងវិចទ័រឆក់ត្រី របស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ចំនួន១៩២គ្រឿង ត្រូវបានស្ម័គចិត្តប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាមមូលដ្ឋានរបស់ខ្លួន នេះបើតាមការបញ្ជាក់របស់ លោក ប៉ាល់ ជឿនធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។

 លោកអធិកាបានប្រាប់ថា កន្លងមកនេះនៅតាមវេទិការសាធារណៈនានា ក៏ដូចជានៅតាមប៉ុស្តិនគរបាល ក្នុងស្រុកកំពង់លែង បានធ្វើការផ្សព្វផ្សាយ ផលប៉ះពាល់នៃការប្រើប្រើប្រាស់ឧបករណ៍បទល្មើសនេសាទ ដែលបង្ករឱ្យបាត់បង់នូវធនធានធម្មជាតិ ។ ព្រមទាំងប្រឈមនឹងការអនុវត្តផ្លូវច្បាប់រាល់ការប្រើប្រាស់ឧបករណ៍នេសាទ ប្រភេទអាំងវិចទ័រឆក់ត្រី ។ ដោយមានការយល់ដឹងអំពីការផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបាននៅក្នុងភូមិសាស្រ្តស្រុកំពង់លែង បានស្ម័គ្រចិត្តនាំយកអាំងវិចទ័រឆក់ត្រីដែលជាបទល្មើសនេសាទមួយបានបំផ្លាញនូវធនធានធម្មជាតិខ្លាំង យកមកប្រគល់ឱ្យសមត្ថកិច្ច ។

លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបានឱ្យដឹងថា កន្លងមកនេះអាជ្ញាធរខេត្ត និង លោកស្នងការដ្ឋាននគរបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងនគរបាលនៅតាមបណ្តាលមូលដ្ឋានទាំងអស់ធ្វើការផ្សព្វផ្សាយ និង ហាមឃាត់ចំពោះការប្រើប្រាស់ឧបករណ៍បទល្មើសនេសាទដោយខុសច្បាប់ និង ឱ្យប្រជាពលរដ្ឋដែលមានឧបករណ៍នេសាទខុសច្បាប់ប្រភេទអាំងវិចទ័រឆក់ត្រីយកមកប្រគល់ដល់សមត្ថកិច្ចរបស់ខ្លួននៅតាមមូលដ្ឋានដើម្បីចូលរួមទប់ស្កាត់និងបញ្ឈប់រាល់ការប្រើប្រាស់បករណ៍ នេសាទខុសច្បាប់  ។ ដោយមានកិច្ចសហការជាមួយអាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចជលផល និងការយល់ច្បាស់ពីប្រជាពលរដ្ឋដែលមានឧបករណ៍បទល្មើសនេសាទខុសច្បាប់ ប្រជាពលរដ្ឋបាន ប្រគល់ជូនឧបករណ៍ អាំងវិចទ័រឆក់ត្រីដល់សមត្ថកិច្ចដើម្បីដុតបំផ្លាញចោលតែម្តង  ៕ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print