ជនជាតិចិនម្នាក់​ក្នុងចំណោមគ្នីគ្នា៣នាក់​ បានខ្យល់​គ​រស្លាប់​លេីឡំប្រឺតាបង្កការភ្ញាក់ផ្អេីលជាខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាអ្នករត់ឡំប្រឺតាម្នាក់បានដឹកជនជាតិចិន៣នាក់​ ហើយស្រាប់តែមានបុរស​ជជនជាតិ​ចិន​ម្នាក់ក្នុង​ចំណោម​៣​នាក់នោះបាន​ខ្យល់​គ​រស្លា​ប់​នៅ​លើ​ឡំប្រឺតានោះតែម្ដង​ បង្កឱ្យមានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ទល់មុខ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

  បុរស​ជនជាតិ​ចិន​រង​គ្រោះ​ខាងលើមាន​អាយុ​២៣​ឆ្នាំ រីឯ​២​នាក់​ទៀត​ដែល​នៅ​រស់ គឺជា​មិត្តភក្តិ​របស់​ពួក​គេក៏មាន​អាយុ​ស្រករ​ៗ​គ្នាដែរ។

  តាម​ប្រភពពីបុរស​ម្នាក់ជា​អ្នក​រត់​ឡំប្រឺតាខាងលើនេះបាន​ប្រាប់​ឱ្យដឹង​ថា នៅ​វេលា​ម៉ោង​៥​ព្រឹកព្រលឹមថ្ងៃ​ទី​១០ ខែកុម្ភៈ​នេះ ពួក​គេ​បាន​ហៅ​ឡំប្រឺតារបស់​គាត់ជិះ ដោយពេល​នោះ​បុរស​ជា​ជាតិចិន​ទាំង​២​នាក់​បាន​គ្រា​ហ៍បុរស​ជន​ជាតិ​ចិន​រង​គ្រោះ​ឡើង​លើឡំប្រឺតា ដោយគាត់ជាម្ចាស់ឡំប្រឺតាគិត​ថាទំនងជា​ជន​រង​គ្រោះ​ស្រវឹង ឬ​ខ្លាច​មាន​បញ្ហា​អ្វី​ផ្សេងក៏បាន​បដិសេធ​មិន​ព្រម​ដឹក​បុរស​ជនជាតិ​ចិន​ទាំង​៣​នាក់​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​បុរស​ជនជាតិចិន​ខាងលើមិន​ព្រម​ចុះ​ពីលើ​ឡំប្រឺតាដូច​គ្នា ហើយ​និយាយ​ជា​ភាសា​ចិន​មកកាន់​រូបគាត់ទៀត​ផង ។

      ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​ស្តាប់​ភាសា​ចិន​មិន​នោះ រូបគាត់ជា​អ្នក​រត់​ឡំប្រឺតាក៏​យល់ព្រម​ដឹក ហើយ​ជនជាតិ​ចិន​ខាងលើ​ក៏​បាន​ហុច​ទូរស័ព្ទ​ឱ្យដឹក​ទៅ​តាម​ផែនទី ( Location ) ដែល​បាន​លោត ។ ពេល​ដឹក​តាម​ផែនទី​ក្នុង​ទូរស័ព្ទ​ហើយ​នោះ ក៏​បាន​ទៅ​ដល់​ចំណុច​មុខ​វត្ត​ស្ទឹង​មាន​ជ័យ ហើយ​ពេល​ទៅ​ដល់ទី​នោះ បុរស​រង​គ្រោះ​ដែល​បាត់បង់​ស្មារតី​នោះ​ក៏​បាន​ស្លាប់​តែ​ម្តងធ្វើ​ឱ្យបុរស​ជនជាតិ​ចិន​ទាំង​២​នាក់​ដែល​ជា​មិត្តភក្តិ​បាន​ឆោឡោ បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មកដល់ទី​តាំង​ខាងលើ និង​បាន​ដឹក​ស​ព​ចូល​ទៅ​ក្នុង​វត្ត​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ព្រឹក​ឡើង​នឹងធ្វើកោសល្យវិ​ច័យ ។

    បេីតាមប្រភព​ដដែល​បន្ត​ទៀត​ថា លុះដល់​វេលា​ព្រឹក​ឡើង កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច័យ​ក៏​បាន​ចុះ​មកធ្វើការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ហើយបានបញ្ជាក់ថាជន​រង​គ្រោះ​ស្លា​ប់​ដោយសារ​ជំងឺ​បេះដូង ហើយ​ខ្យល់​គ​រស្លា​ប់​តែ​ម្តង ពុំ​មែន​ជា​ករណី​អ្វី​ផ្សេង​ឡើយ ។

    សមត្ថកិច្ចខណ្ឌមានជ័យ​បានឱ្យដឹងថា​ បន្ទាប់​ពី​ធ្វើការ​សាកសួរ​ទៅ​លើ​ជនជាតិ​ចិន​២​នាក់​ជា​មិត្តភក្តិ​តាម​រយៈ​ការ​ជួយ​បកប្រែ​ភាសា​ផង បាន​ឆ្លើយ​បំភ្លឺ​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​មាន​អាកា​រៈ​ចុក​ឆ្អល់ និង​ថប់​ៗ​ដង្ហើម ហើយ​ក៏​បានឱ្យពួក​គេ​ទាំង​២​នាក់​ជួយ​ជូន​ទៅ​ពេទ្យ លុះ​ពេល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ឡំប្រឺតានោះ ក៏​ស្រាប់តែ​ដាច់ខ្យល់​ស្លា​ប់​តែ​ម្តង​ ។

    បច្ចុប្បន្ននេះ​ ស​​ព​ជន​រង​គ្រោះ​ត្រូវ​បាន​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ រង់ចាំ​សាច់ញាតិមកទទួលយក​ទៅ​ធ្វើបុណ្យ ។ ចំណែកឯ​មិត្តភក្តិ​របស់​គេ​ទាំង​២​នាក់ និង​បុរស​ជា​ម្ចាស់​ឡំប្រឺតាត្រូវ​អនុញ្ញាតឱ្យត្រឡប់​ទៅ​វិញ ព្រោះ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លា​ប់រប​ស់ជន​រង​គ្រោះ​ឡើយ​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print