សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ ” ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ” ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី :
ឯកឧត្តម, លោកជំទាវ, ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល

លោកជំទាវបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon), សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងកិត្តិយស ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្តីអំពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» ។ ខ្ញុំសូមអរគុណដោយស្មោះចំពោះសហព័ន្ធសន្តិភាពសកល (UPF) សម្រាប់ការផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅចំពោះរូបខ្ញុំ និងគណៈប្រតិភូរបស់ខ្ញុំ ក៏ដូចជាចំពោះការ រៀបចំកិច្ចប្រជុំកំពូលដ៏អស្ចារ្យនេះ ។

ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះប្រតិភូកិត្តិយសទាំងអស់ចំពោះជំនឿទុកចិត្ត ការចូលរួម និងការប្ដេជ្ញាចិត្ត លើដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការចូលរួម នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ ។ វត្តមាន និងការរួមចំណែករបស់ឯកឧត្តម, លោកជំទាវ, ភ្ញៀវកិត្តិយស នៅថ្ងៃនេះ គឺពិតជាការតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការស្វែងរកបុព្វហេតុដ៏មានតម្ល នេះ ដែលនោះ គឺជាបុព្វហេតុនៃសន្តិភាព ។

ឆ្នាំនេះជាខួបលើកទី ៧២ ឆ្នាំ នៃសង្គ្រាមកូរ៉េ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៥០ ។ សង្គ្រាមបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៥៣ តែ មិនមែនបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍នោះទេ ទោះបីជាកិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវ បានធ្វើឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ ប៉ុន្តែជាអកុសល, សន្ធិសញ្ញាសន្តិភាពមិនទាន់អាច សម្រេចបាននៅឡើយ ។ ហេតុដូច្នេះហើយ, នេះជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចនូវសន្ធិសញ្ញាសន្តិភាព នៅឧបទ្វីបកូរ៉េ ។ យើងត្រូវការចាំបាច់នូវសេចក្តីថ្លែងការណ៍បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ ។
កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ បានប្រមូលផ្ដុំថ្នាក់ដឹកនាំ និងអ្នកជំនាញសំខាន់ៗមកពី គ្រប់វិស័យជាង ១០០ ប្រទេស ដើម្បីចែករំលែកទស្សនៈ, ប្រាជ្ញា និងចក្ខុវិស័យរបស់ពួកគេ ស្ដីពី សន្តិភាព និងវិបុលភាពនៅលើឧបទ្វីបកូរ៉េ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ យើងក៏មានការប្រមូលផ្តុំមនុស្សមួយលាននាក់ ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិភាព ។

ដោយមានកន្លែងសុវត្ថិភាព និងបើកចំហសម្រាប់ការសន្ទនា និងការពិគ្រោះយោបល់, យើងអាច បង្កើតគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហា និងបញ្ហាប្រឈមដែលយើងជួបប្រទះ ។ សហព័ន្ធសន្តិភាព សកល បានផ្ដល់កន្លែងនោះ ដើម្បីបើកឱ្យមានការសន្ទនារួម និងប្រកបដោយអត្ថន័យ ។ ខ្ញុំសូមចែករំលែក នូវទស្សនៈវិស័យលើផែនទីបង្ហាញផ្លូវទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ នៅក្នុងកម្មវិធី “ក្រុមប្រឹក្សាកំពូល អន្តរជាតិដើម្បីសន្តិភាព» ។

ខ្ញុំសូមជម្រាបជូនផងដែរថា ដើម្បីបន្តលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ សហព័ន្ធសន្តិភាព សកល ដោយសហការជាមួយ ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលមានមូលដ្ឋាន ក្នុងប្រទេសកម្ពុជា កំពុងបង្កើតគម្រោង «ឧទ្យានសន្តិភាពមេគង្គ» ក្នុងគោលបំណងបន្តលើកកម្ពស់តម្ល និងវប្បធម៌សន្តិភាព កសាងមូលដ្ឋានគ្រឹះ និងប្រព័ន្ធនៃសន្តិភាព និងចងក្រងឯកសារ និងចែករំលែកចំណេះ ដឹងអំពីសន្តិភាព ។ ខ្ញុំសង្ឃឹមថា គម្រោងនេះនឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា និងអត្ថន័យ ។

ប្រទេសកម្ពុជា និងតំបន់មេគង្គអាចផ្តល់មេរៀនស្តីពីការបង្កើតសន្តិភាព, ការកសាងសន្តិភាព និង ការបង្រួបបង្រួមជាតិ ។ ឧទាហរណ៍, គោលនយោបាយឈ្នះ-ឈ្នះ នៅកម្ពុជា អាចជាការជំរុញទឹកចិត្ត និង ប្រភពនៃការស្រាវជ្រាវសម្រាប់ប្រទេសនានា ។ យើងមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ ត យើងត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម ។

ឯកឧត្តមលោកជំទាវលោក, លោកស្រី!

កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ បានរៀបចំឡើងនៅក្នុងអំឡុងពេលនៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយកាន់តែតឹងតែង និងវិបត្តិជាបន្តបន្ទាប់ ដែលបង្កឡើងដោយជំងឺរាតត្បាត, គម្លាត សង្គមកាន់តែរីកធំ ក៏ដូចជាគ្រោះធម្មជាតិផងដែរ ។ ទន្ទឹមនេះដែរ, ពិភពលោករបស់យើង គឺកំពុងតភ្ជាប់គ្ន ទៅវិញទៅមក និងពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំង ដូច្នេះហើយ យើងត្រូវការធ្វើការជាមួយគ្នា ដើម្បី សម្របសម្រួលការឆ្លើយតបជាសកលចំពោះបញ្ហាសកលដែលកំពុងកើតឡើងនេះ ។ សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជាបញ្ហាចោទមួយផងដែរ នៅក្នុងបញ្ហាពិភពលោកដ៏តានតឹង និងស្មុគស្មាញ ដែលត្រូវ ការដំណោះស្រាយ ។

កិច្ចប្រជុំកំពូលនេះ នឹងដាក់ចេញនូវឯកសារសំខាន់ៗចំនួនពីរគឺ សេចក្តីសម្រេចចិត្តទីក្រុងសេអ៊ូល ឆ្នាំ ២០២២ ស្តីពី «ដំណើរឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ» និងគំនិត ផ្តួចផ្តើមស្ដីពី «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» ។ យើង ទន្ទឹងរង់ចាំធាតុចូលរបស់គណៈប្រតិភូបន្ថែមទៀតលើឯកសារទាំងពីរនេះ ។

ឆ្លៀតក្នុងឱកាសនេះ, ខ្លួនខ្ញុំផ្ទាល់សូមស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញ សន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ ។ ខ្ញុំក៏សូមអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងភាពជាដៃគូយកប្រជាជន ជាស្នូល ដើម្បីកសាងដំណើរឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរដោយសន្តិភាព ។

ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print