អាជ្ញាធរឃុំត្នោតស្រុកបាទីសោកស្ដាយដែលមិនអាចលុបដីចំណីដៃអូរអោយឈ្មួញបាន

ចែករំលែក៖

ខេត្តតាកែវ ៖ អាជ្ញាធរឃុំត្នោតបាននិងកំពុងព្យាយាមលាក់អត្តសញ្ញាណស្រ្តីពីរនាក់ដែលជាអ្នកជំរុញឱ្យបោះបង្គោលរបងថ្មគាត់មានយកដីព្រៃលិចទឹករបស់រដ្ឋនៅឃុំត្នោតនោះ។ យ៉ាងណាក៏ដោយអ្នកភូមិខ្សឹបប្រាប់ថា អ្នកស្រី ភឿ​ង សុខ​ហួង និង​ប្អូនស្រី​ឈ្មោះ ភឿ​ង សុខ​ម៉េ​ង រស់នៅភ្នំពេញដើរ​បញ្ចុះបញ្ចូល​ទិញ​ដីតំបន់នោះពី​ប្រជាពលរដ្ឋ ។

ស្ត្រីទាំងពីរនាក់មានទំនាក់ទំនងជាមួយអាជ្ញាធរឃុំត្នោតក្នុងការរៀបផែនការឱ្យប្រជាពលរដ្ឋបោះបង្គោលថ្មនៅលើដីព្រៃរបោះលិចទឹកដោយពួកគេទាំងពីរនាក់ជាអ្នកចាំទិញពីប្រជាពលរដ្ឋនិងលក់បន្តទៅឱ្យឈ្មួញ។ប្រភពរាយការណ៍ថា ស្ត្រីទាំងពីរនាក់នេះបានបោះទុនខ្លះរួចទៅហើយឲ្យអាជ្ញាធរមូលដ្ឋាននៅឃុំត្នោតប៉ុន្តែបែរជាខកខានទៅវិញព្រោះតែអាជ្ញាធរស្រុកបាទីឃាត់ ឃាំងសកម្មភាពនេះទាន់ពេលវេលា។

បើតាមមន្ត្រីអាជ្ញាធរស្រុកបានឲ្យដឹងថា បង្គោល​ថ្ម​ដែល​បាន​ដាំ​វាតទី​យក​ដី​លិច​ទឹក​របស់​រដ្ឋ ដោយ​ស្ត្រី​ពីរ​នាក់​បងប្អូន​រស់នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បញ្ជា​ទៅ​លោក អ៊ុ​ក សំបូរ មេឃុំ​ត្នោត ដឹកនាំ​កម្លាំង​ទៅ​ដក​ចេញ​ជា​បណ្តើរ​ៗ​ហើយ ក្រោយ​ម្ចាស់​បង្គោល​ថ្ម​ទាំង​២​នាក់​មិន​បាន​មក​ដក​ចេញ​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ គឺ​ច្បាប់​មាន​តែ​លើ​ក្រដាស​ប៉ុណ្ណោះ​។

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​បញ្ជាក់​ថា ក្រោយ​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ស្រុក កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ ដោយ​បាន​ទុក​រយៈពេល​១៥​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់​បង្គោល​ថ្ម​ដែល​បាន​ដាំ​មក​ដក​ចេញ​ដោយ​ខ្លួនឯង ហើយ​មក​ដល់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ម្ចាស់​នៅ​តែ​មិន​មក​ដក ទើប​លោក​បញ្ជា​ទៅ​រដ្ឋបាល​ឃុំ​ត្នោត ដឹកនាំ​កម្លាំង​ដោយ​មាន​លោក​មេ​ភូមិ និង​ប្រជា​ការពារ​ភូមិ​រំចេក ចុះ​ដក​បង្គោល​ថ្ម​ដែល​ឈ្មួញ​បាន​ដាំ​ក្នុង​ដៃ​អូរ​ជា​ដី​សាធារណៈ​របស់​រដ្ឋ។

លោក​អភិបាលស្រុក​បាទីបន្ត​ថា បង្គោល​ថ្ម​ចំនួន​២៩​ដើម ត្រូវ​បាន​ដក​យក​មក​រក្សា​ទុក​នៅ​សាលាឃុំ​ត្នោត រីឯ​បង្គោល​ថ្ម​ជា​ច្រើន​ដើម​ទៀត រដ្ឋបាល​ឃុំ​នឹង​ដឹកនាំ​កម្លាំង​ចុះ​ដក​បន្ត​នៅ​រដូវ​ទឹក​ស្រក​។

ដោយឡែក​អ្នកទិញ និង​អ្នកលក់ ដី​សាធារណៈ​របស់​រដ្ឋ​លោក​អភិបាលស្រុក​មិន​បាន​បញ្ជាក់​ថា តើ​លោក​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​ដែរ​ឬទេ? ឬថា ត្រឹម​ដក​បង្គោល​ថ្ម​ដែល​ដាំ​រំ​លោ​.​ភយ​ក​ដី​រដ្ឋ​ហើយ​ចប់ ខណៈ​មាន​ទាំង​លោក​មេ​ភូមិ​ជា​អ្នកចូលរួម​ជួយ​ដើរ​វាស់ដី​ដាំ​បង្គោល​ថ្ម​ឲ្យ​ឈ្មួញ​ដែរ​នោះ​។ បើ​យោង​តាម​មាត្រា​២៥៥ ជន​ណា​លួច​លក់ ឬ​បញ្ចាំ​ទ្រព្យ​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី​៦​ខែ​ដល់​៣​ឆ្នាំ ដោយ​មិន​គិតដល់​ព្យុស​ន​កម្ម ដែល​បណ្ដាល​មក​ពី​អំពើ​របស់​ខ្លួន ប៉ុន្តែ​រឿង​បែប​នេះ ច្បាប់​នៅ​តែ​លើ​ក្រដាស អត់​មានទោស​ដល់​អ្នក​រំ​លោ​.​ភ​ឡើយ​។

សូម​រំ​ឮ​កថា ចំណុច​ដៃ​អូរ ស្ថិត​នៅ​ភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ ដី​លិច​ទឹក​របស់​រដ្ឋ​ជាង​២០​ហិច​តា ត្រូវ​បាន​អ្នកស្រី ភឿ​ង សុខ​ហួង និង​ប្អូនស្រី​ឈ្មោះ ភឿ​ង សុខ​ម៉េ​ង ដើរ​បញ្ចុះបញ្ចូល​ទិញ​ពី​ប្រជាពលរដ្ឋ ដោយសារ​ពលរដ្ឋ​មានការ​ខ្វះខាត​ក្នុង​គ្រួសារ​ផង​នោះ ក៏​ចាប់ផ្តើម​លក់​ដី​លិច​ទឹក​របស់​រដ្ឋ​ជា​បន្តបន្ទាប់ រហូត​មានការ​បោះបង្គោល​វាតទី​យក​ដូច​សព្វ​ថ្ងៃនេះ​ទៅ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print