បាត់ដំបង៖ជនសង្ស័យ៣នាក់ត្រូវ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដើម នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀនក្នុងបទល្មើសជាក់ស្តែង។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិបឹងពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
ជនសង្ស័យដែលឃាត់ខ្លួនបាន
មាន១.ឈ្មោះ សយ ចាន់រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
២.ឈ្មោះ ម៉ូវ ឈៀង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិបឹងពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង
៣.ឈ្មោះ ហឿត ស្រស់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៩ថង់ ទម្ងន់ ១៣,៩៧ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃ ចំនួន០១គ្រឿង ។
ក្រោយឃាត់ខ្លួនជនល្មើសនិងវត្ថុតាង បច្ចុប្បន្នត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ចន្ទ លីហ្សា