បុរសម្នាក់ឈរក្បែរបង្កាន់ដៃស្ពានមិនប្រយ័ត្ន​បានរអិលធ្លាក់ចូលប្រឡាយទឹកស្អុយបឹងសាឡាងលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់ដែលជាជនពិការ (គថ្លង់)​ បានលង់ទឹកប្រឡាយទឹកស្អុយស្ពានបឹងសាឡាងបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០​និង១០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ ២០២២ នៅចំណុចប្រឡាយទឹកស្អុយស្ពានបឹងស្រឡាង តាមបណ្ដោយផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។
​ សពជនរងគ្រោះមានឈ្មោះ ស៊ុយ សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ ជាមនុស្សពិការ (គថ្លង់) មិនមានមុខរបរអ្វីទេ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ។
​ បេីតាមប្រភពពីអ្នកលក់ចាប់ហួយនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះមករកទិញអីហូបនៅកន្លែងគាត់លក់ដូរ ហេីយក៏ឆ្លៀតអង្គុយនៅលើធុងក្លាស្សេរបស់គាត់​ ហើយមួយសន្ទុះក្រោយមកក៏មានភ្ញៀវចូលមកទិញភេសជ្ជៈ ហើយរូបគាត់ជាអ្នកលក់ដូរបានប្រាប់ជនរងគ្រោះឲ្យងើបឡើងទៅឈរនៅកន្លែងផ្សេង ខណៈនោះជនរងគ្រោះបានងើបទៅឈរផ្អែកបង្គោលប៉ាណូជាប់នឹងបង្កាន់ដៃស្ពានផ្នែកខាងលិចរហូតដល់ម៉ោងកើតហេតុខាងលើមិនដឹងជាយ៉ាងម៉េចស្រាប់តែរអិលធ្លាក់ចូលឡាយទឹកស្អុយលិចបាត់រកមើលមិនឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសាច់ញាតិជនរងគ្រោះចុះមកជួយរាវរកអស់រយៈពេលជិតមួយម៉ោងទើបប្រទះឃើញសាកសពជនរងគ្រោះរួចនាំគ្នាស្រង់ឡើងយកមកលើគោកវិញ ដោយសាច់ញាតិជនរងគ្រោះជាច្រើននាក់នាំគ្នាជួយសង្គ្រោះបឋមមិនអស់ចិត្តក៏បានហៅរថយន្តសាមុយដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុរួចប្រគល់សពទៅឱ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print