កាច់សោ.កម៉ូតូបានសម្រេច រត់មិនរួចត្រូវកម្លាំងសមត្ថកិច្ចដេញឃាត់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានកម្លាំងនគរបាលសហការជាមួយប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួនខណៈពួកគេបានធ្វើសកម្មភាពកាច់សោ.កម៉ូតូឌី្រមសង់មួយគ្រឿងបានសម្រេចតែរត់មិនរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ទី២៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខវិហ៊ាចាម ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។

ជនសង្ស័យមានឈ្មោះទិនធី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះឈ្មោះណាង ណូត ភេទប្រុស ហើយម៉ូតូដែលជនសង្ស័យលួចកាច់សោ.កនោះម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FJ 8853៕

20160422223416

20160422223413

...

ដោយ៖ ជីម ភារ៉ាដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print