ខេត្តកំពង់ឆ្នាំង៖ អ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ត្រូវបានសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងសហការជាមួយការិយាល័យគ្រឿងញៀនខេត្ត ស្ទាក់ចាប់បានជាបន្តបន្ទាប់នៅក្រុងកំពង់ឆ្នាំង ។ ករណីនេះស្ទាក់ចាប់អ្នកចែកចាយនិងអ្នកប្រើប្រាស់គ្រឿងញៀននេះធ្វើឡើងចន្លោះម៉ោង១ និង៤រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ទី១.ឈ្មោះ គី សាវឿង ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួននៅវេលាម៉ោង១និង៣០នាទី និង ២.ឈ្មោះ មាស សុខាដារ៉ាវី ភេទស្រីអាយុ២៥ឆ្នាំស្នាក់នៅផ្ទះជួលភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនវេលាម៉ោងជិត៤រសៀល ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងមានថ្នាំញៀន៧កញ្ចប់ ទូរស័ព្ទ១គ្រឿង និង ឧបករណ៌សម្រាប់ជក់មួយចំនួនផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងក្នុងកិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ គឺធ្វើឡើងបន្ទាប់ពីកម្លាំងសម្ងាត់របស់សមត្ថកិច្ច បានរាយការណ៍អំពីសកម្មភាពរបស់មុខសញ្ញាជនសង្ស័យទាំង២នាក់នេះ ។ ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចនគរបាលក្រុងកំពង់ងឆ្នាំង និងសមត្ថកិច្ចនគរបាលការិយាល័យគ្រឿងញៀន ដាក់ស្ទាក់ព័ទ្ធចាប់តែម្តង ។
នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា