WHO៖ កូវីដ-១៩នឹងបញ្ចប់នៅក្នុងឆ្នាំនេះ

ចែករំលែក៖

ប្រមុខដឹកនាំអង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១១ខែកុម្ភៈបានប្រកាសថា «ដំណាក់កាលស្រួចស្រាវ»នៃការឆ្លងកូវីដ-១៩ នឹងបញ្ចប់ទៅនៅក្នុងឆ្នាំនេះ ក្រោយពេលមានពលរដ្ឋនៅជុំវិញពិភពលោកបានចាក់វ៉ាក់សាំង បាន៧០%ហើយនោះ។ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រកាសថា «យើងបានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា ការឆ្លងរាលដាលខ្ពស់បំផុតនៃកូវីដ-១៩នឹងបញ្ចប់នៅក្នុងឆ្នាំនេះ ក្រោយពេលពលរដ្ឋ៧០%រស់នៅលើភពផែនដីយើងបានចាក់វ៉ាក់សាំងរួចរាល់។ ទាំងនោះគឺជារឿងដែលយើងគ្រប់គ្នាទន្ទឹងរង់ចាំ»។ ប្រទេសដែលមានករណីឆ្លងកូវីដ -១៩ច្រើនបំផុតគឺអាមេរិក ដែលកន្លងមកមានករណីឆ្លងរហូតដល់ទៅជាង១លាននាក់ក្នុងរយៈពេល២៤ម៉ោង ពេលនេះនៅសល់តែជាង១សែននាក់ប៉ុណ្ណោះ ។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះមានមនុស្សសរុបរហូតដល់ទៅ១៤៩,៣១៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៩១៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះនាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៩,២២៨,៦២៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៤២,០០៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤៩.៦២លាននាក់។ គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង៥៤៥លានដូស ក្នុងនោះប្រជាជន២៥១.៦៥លាននាក់ (៧៦.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស, ២១២.៦៥លាននាក់ (៦៤.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩០.៧១លាននាក់ (២៧.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕ ដោយសាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print