ខេត្តរតនគិរី÷ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានស្រុកអណ្តូងមាសឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:បានសម្រេច នៅចំណុចរោងចាំចម្ការរបស់ឈ្មោះ សេវ លិ ស្ថិតនៅក្នុងភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្ដូងមាស ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបុរសជាជនសង្ស័យត្រូវបញ្ជូនទៅចាត់ការតាមច្បាប់។
លោក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣កុម្ភ:នេះ ថា ជន
សង្ស័យឈ្មោះ សល់ លិ ភេទប្រុស អាយុ២០ឆ្នាំ ជន ជាតិចារ៉ាយ មុខរបរកសិករ មានទីលំនៅភូមិ,ឃុំកេីត
ហេតុខាងលើ។ ជនសង្ស័យបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានចាប់រំលោភមកលើជនរងគ្រោះបានសម្រេច១លើកពិតប្រាកដមែន។
លោកអធិការបានបញ្ជាក់ទៀតថា កាលពីនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបាននាំប្រពន្ធទៅលេងផ្ទះឈ្មោះ រចំ វច់ ហើយបានបបួលជនរងគ្រោះទៅដេកនៅផ្ទះជាមួយប្រពន្ធ។ ពេលយប់ជ្រៅជនសង្ស័យបានលូនទៅខ្ទប់មាត់និងកៀបជើងរួចក៏ចាប់រំលោភបាន ១លើក និងគំរាមថា បើប្រាប់នរណាឲ្យគេដឹង គេនឹងសម្លាប់ចោលភ្លាម។
លោកអធិការបន្តថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ រចំ វច់ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចារ៉ាយ រស់នៅភូមិ,ឃុំកន្លែងកើតហេតុ(ត្រូវជាឪពុកជនរងគ្រោះ)។ ជនរង គ្រោះឈ្មោះ ស.វ.យ អាយុ១៦ឆ្នាំ ជនជាតិចារ៉ាយ ត្រូវបានសមត្ថកិច្ចយកមកមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើកោសល្យវិច័យ ។ លទ្ធផលគ្រូពេទ្យបញ្ជាក់ថា ជាករណីរំលោភពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាសដេីម្បីកសាងសំណុំរឿងជនសង្ស័យទៅតុលាការនៅថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២២
ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា