បណ្តាក្រុមហ៊ុនអាកាសចរណ៍បញ្ចៀសការហោះហើរចូលដែនអាកាសប្រទេសអ៊ុយក្រែន

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើនបានសម្រេចបញ្ចៀសការហោះហើរចូលដែនអាកាសប្រទេសអ៊ុយក្រែន ក្នុងពេលកំពុងប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងប្រទេសអ៊ុយក្រែនដែលបានកើនឡើងខ្ពស់ ព្រោះតែក្រុមហ៊ុនអាកាសចរណ៍បារម្ភខ្លាចជួបហេតុការណ៍អាក្រក់ដូចកាលយន្តហោះដឹកអ្នកដំណើរ MH17។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី១៣ខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ដែលមានផ្លូវហោះហើរឆ្លងកាត់ដែនអាកាសប្រទេសអ៊ុយក្រែនបានសម្រេចហោះវាង ដោយខ្លាចសង្គ្រាមវាយប្រហារបង្កគ្រោះថ្នាក់ដល់ការហោះហើរ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ SkyUp របស់ប្រទេសអ៊ុយក្រែនបានឱ្យដឹងថា យន្តហោះមួយគ្រឿងដឹកអ្នកដំណើរ ១៧៥នាក់ ហោះហើរមកពីប្រទេសព័រទុយហ្គាល់បានសម្រេចចុះចតនៅប្រទេស Moldova បញ្ចៀសការហោះចូលដែនអាកាសប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរទីប្រឹក្សាប្រធានាធិបតី លោកMykhailo Podolyak បានឱ្យដឹងថា មន្ត្រីអាកាសចរណ៍អ៊ុយក្រែនក៏បានប្រកាសថា ការបិទទ្វារដែនអាកាសនៅពេលនេះដោយសារតែការប្រឈមមុខតានតឹងជាមួយប្រទេសរុស្ស៊ីគឺជារឿងអត់ប្រយោជន៍។ លោក Mykhailo Podolyak បន្តទៀតថា « ការណ៍ដែលក្រុមហ៊ុនអាកាសចរណ៍បានសម្រេច កែទម្រង់ផ្លូវហោះហើររបស់ខ្លួន នោះគឺមិនជាប់ពាក់ព័ន្ធនឹងគោលនយោបាយរបស់ប្រទេសអ៊ុយក្រែននោះឡើយ។ បណ្តាក្រុមហ៊ុនអាកាសចរណ៍ បារម្ភខ្លាចមានគ្រោះថ្នាក់ដូចយន្តហោះដឹកអ្នកដំណើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីកាលពីឆ្នាំ២០១៤ រងការបាញ់ប្រហារនៅតំបន់ភាគខាងកើតប្រទេសនេះ ពេលហោះហើរពីទីក្រុង Amsterdam ប្រទេស ហុល្លង់ទៅកាន់ទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ៕ ដោយសាធី

...

រូបថត៖REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print