ពិចារណានឹងកំណាព្យរបស់​​បណ្ឌិត​ “អ៊ូ ចុង”

ចែករំលែក៖

បណ្ឌិត​ “អ៊ូ ចុង​” ជាកវីនៃបុព្វបុរសខ្មែរ បានតាក់តែងជាកំំណាព្យ មានអត្ថន័យជ្រៅ សម្រាប់បណ្តុះស្មារតីឱ្យកូនចៅចេះ​ស្រឡាញ់ និងកត្ដញ្ញូចំពោះអ្នកមានគុណ ។ ពេលនេះយើងសូមដកស្រង់កំណាព្យស្មាដៃរបស់លោកខ្លះៗសម្រាប់កូនចៅយកទៅពិចារណាដូចខាងក្រោម÷

១.ព្រឹក​ឡើង​ឃ្លាន​បាយ​  ញ័រពោះ​ញើស​ខ្ចាយ​  ឃើញសម្លគេ កូន​ឆ្លើយ​វឹងថ្កាន  មិនបាន​សល់ទេ​       ខ្ញុំស្លគ្រាន់តែ ទៅវត្តទេ​ឪ។
២.ឪពុក​សួរថា  បើដួស​កាល​ណា​  ចែក​ឪខ្លះ​ទទៅ កូន​ខ្លះ​ឆ្លើយ​ប្រាប់  ថាបាប​ណាស់ឪ  គេថាមិនត្រូវ ឪស៊ី​មុនលោក​។
៣. ម៉ែឪ​ចាស់ៗ  ព្រឹក​ឡើង​ឃ្លាន​ណាស់ គួរឱ្យវិយោគ ឪទារ​ពិសា  កូន​ថា​មុន​លោក​  ពុំបាបរិភោគ គេឱ្យ​បាប​ផង​។
៤. នេះ​បបុណ្យផ្កាប់​មុខ​  ឬបុណ្យ​ចោល​ស្រុក​  ព្រោះ​ដើរ​ខុស​ឆ្គង​
បុណ្យ​មិន​ត្រកាល   វិសាល​ឡើង​ហោង   ព្រោះដើរ​កន្លង​ ឱ្យ​ម៉ែ​ឪអត់​។
៥. ពួក​ជន​ឈ្លាន​ពាន  មិន​ចេះ​ធ្វើ​ទាន   ច្រើនធ្វើទានក្បត់ សទ្ធាមិន​ជ្រៅ​ ជ្រុល​ទៅ​តែ​វត្ត  ឱ្យព្រះដើរអត់ ស្រេក​ឃ្លាន​ពេក​ក្រៃ​។
៦. នេះ​ឯង​ខុស​ណាស់​  មក​ពី​មិន​ច្បាស់ ច្បាប់ធម៌វិន័យ បាន​ជា​ប្រព្រឹត្ត   គំនិត​ព្រៃ​ផ្សៃ     បន្ថោក​តម្លៃ​ នៃ​អ្នក​មាន​គុណ​។

(នៅ​ក្នុង​ន័យ​របស់កំណាព្យនេះ​ បាន​ផ្ដល់​គំនិត​​ឱ្យ​​យើងស្គាល់​ពី​​តម្លៃ​​នៃ​ការ​ធ្វើ​បុណ្យ​ ហើយ​គ្មាន​បុណ្យ​ឯ​ណាប្រសើរ​ថ្លៃថ្លា​ជា​ង​ធ្វើ​បុណ្យជា​មួយ​ព្រះ​រស់​នោះ​ទេ​​)
ការកត់សម្គាល់ពីប្រវត្តិ÷
បណ្ឌិត “អ៊ូ ចុង“​ ជាកូន​ទី​៥​ របស់​អ្នក​ភិរម្យភាសា​អ៊ូ ហៅ​ “ង៉ុយ“។ យោង​តាម​ឯកសារ​ចាស់​ៗ​បាន​ចារ​ថា​ លោក​តា​ “ង៉ុយ​” មាន​កូន​៦នាក់ សុទ្ធ​តែ​ប្រុស​ដែល​មាន​ឈ្មោះ​ ដូង ចេង ចា ចិន​ ចុង និងចេវ​។ ក្នុង​ចំណោម​កូន​ទាំង​៦នាក់​ អ្នក​ដែល​មាន​ទេព្យកោសល្យ​កាត់​ទៅ​​ឪពុក​ គឺ​បណ្ឌិត​ “អ៊ូ ចុង​” ដែល​គេ​ហៅថា​ “អាចារ្យចុង“។
លោក​មាន​​ថ្វីដៃ​ និងសម្ដី​វោហារ​មិន​ចាញ់​ឪពុក​ប៉ុន្មាន​ទេ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print