មន្ត្រីស៊ើបអង្កេត ក.ប.ប. បន្តការងារអង្កេតទីផ្សារ ដោយធ្វើការហូតទំនិញមិនមានអនុលោមភាពប្រមាណ ២៣៣គីឡូក្រាមពីទីផ្សារ​ និងបន្តចុះត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងថា៖​ មន្ត្រីសាខា ក.ប.ប. ប្រចាំនៅខេត្តឧត្តរមានជ័យ ,កោះកុង ,កំពត ,តាកែវ ,ស្ទឹងត្រែង និងខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអនុវត្តនូវតួនាទីស្នូលរបស់ខ្លួនក្នុងការពារសុខភាពប្រជាពលរដ្ឋ។

ជាក់ស្ដែង​មន្រ្តី​ជំនាញ​ ដោយធ្វើការត្រួតពិនិត្យតាមបណ្តាទីផ្សារនានា ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ, ស្រុកមណ្ឌលសីមា, ស្រុកកំពង់ត្រាច, ស្រុកត្រាំកក់, ក្រុងស្ទឹងត្រែង និងក្រុងព្រះសីហនុ បានត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញហូបចុក ប្រហិតចម្រុះ គ្រឿងកំប៉ុង ឡេកំប៉ុង និងភេសជ្ជៈចម្រុះ ដែលជាលទ្ធផលបានរកឃើញ និងដកហូត នូវទំនិញខូចគុណភាពសរុបចំនួន ២៣៣.៧គីឡូក្រាមពីផ្សារ យកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីរៀបចំនីតិវិធីដុតកម្ទេចចោលនាពេលសមស្រប។

ដោយ​ឡែក​អាជីវករដែលមានកំហុសឆ្គង ត្រូវបានមន្ត្រីជំនាញណែនាំ និងពិន័យអន្តរការណ៍តាមនីតិវិធី។

ជាមួយគ្នានេះ​ មន្ត្រី ក.ប.ប. ប្រចាំនៅខេត្តឧត្តរមានជ័យ, ខេត្តស្វាយរៀង និងខេត្តតាកែវ នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកុម្ភៈនេះដែរ បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈសរុបចំនួន ១៩ទីតាំង ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទនិងក្រុងសំរោង ស្រុកស្វាយជ្រំ ស្រុកត្រាំកក់ ដោយបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៦ ប្រកបអាជីវកម្មមិនស្មោះត្រង់ចំពោះអ្នកប្រើប្រាស់ ដូចនេះមន្ត្រីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍ និងតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវចំពោះមន្ត្រីមានសមត្ថកិច្ច៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print