អនុប្រធានទី១នៃរដ្ឋសភាថ្លែងសុន្ទរកថាបិទ ជូនអង្គសិក្ខាសាលាអាយប៉ាលើកទី៤៣ស្តីពីបញ្ហាប្រឈមដែលកំពុងកើតឡើងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជលផលនៅក្នុងអាស៊ាន

ចែករំលែក៖

ភ្នំពេញ÷ក្នុងឱកាសថ្លែងបិទអង្គសិក្ខាសាលាលោកបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា សិក្ខាសាលា បានឈានមកដល់ទីបញ្ចប់នៃសិក្ខាសាលាបែបអន្តរកម្មនិងប្រកបដោយផ្លែផ្កាដែល បានបំពេញដោយធាតុចូលសំខាន់ៗ និងមានប្រយោជន៍ ក៏ដូចជាការយល់ដឹងដ៏មានតម្លៃ។ លោកបានថ្លែងអំណរគុណដល់អ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងអស់ចំពោះការចូលរួមយ៉ាងសកម្មនិងការពិភាក្សាប្រកបដោយផ្លែផ្កាលើពិធីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មជលផលប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិតបាន មានប្រសាសន៍ថាសិក្ខាសាលាទទួល បានជោគជ័យនាពេលនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ របស់សមាជិកសភាអាយប៉ា និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពសមុទ្រខុសច្បាប់នៅក្នុងឧស្សាហកម្មជលផលដែលរួមបញ្ចូលប៉ុន្តែមិនមានកំណត់ចំពោះនេសាទខុសច្បាប់ ការរំលោភបំពានសិទ្ធិមនុស្ស ការជួញដូមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្មដែលធ្វើអោយអន្តរាយដល់ធនធានសមុទ្រនិងប្រព័ន្ធអេកូឡូស៊ីជីវភាពរស់នៅ និងសុខុមាលភាព ក៏ដូចជាសន្តិសុខ និងសន្តិភាព។

  

លោកអនុប្រធានទី១នៃរដ្ឋសភាបានបន្តថា ដូចដែលយើងបានដឹងហើយថា ឧក្រិដ្ឋកម្មសមុទ្រកាន់តែត្រូវបានរៀប ចំឡើងជាលក្ខខណ្ឌអន្តរជាតិ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងសកម្មភាពគោល នយោបាយប្រកបដោយប្រសិទ្ធភាព គីចាំបាច់ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ។លោកអនុប្រធានទី១ជឿជាក់ថាក្នុងនាមជាសមាជិកសភាយើងមានតួនាទី និងការទទួលខុសត្រូវសំខាន់ៗក្នុងការដោះស្រាយឧក្រិដ្ឋកម្មសមុទ្រខុសច្បាប់តាមរយៈការអនុម័តលិខិតតូបករណ៍គតិយុត្ត និងការត្រួតពិនិត្យ និងការវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ទន្ទឹមនឹងនោះយើងរង់ចាំ ការសហការកាន់តែច្រើនជាមួយសមាជិក និងដៃគូរទាំងអស់ដើម្បីដោះស្រាយបញ្ហា និងផ្លាស់ប្តូរតំបន់របស់យើងទៅជាតំបន់សន្តិភាពការអភិវឌ្ឍ ប្រកបដោយចិរភាពនិងវិបុលភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print