ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៍មានពីកម្លាំងនគរបាលខេត្តសៀមរាប នៅថ្ងៃអង្គារទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឃាត.កដែលប្រេីឈេីជ្រុងវាយសម្លាប់បងប្រុសរបស់ខ្លួន ព្រោះតែខឹងបងប្រុសនិយាយដៀមដាម ពេលខ្លួនកំពុងស្រវឹងស្រា ទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។
គួររម្លឹកថា ករណីឃាតកម្មខាងលេីនេះ បានកេីតឡេីងកាលពីកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាច នៅភូមិក្ងានពង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
បេីតាមការបញ្ជាក់ពីឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ តាប់ ជុង អាយុ២៩ឆ្នាំ ជាកម្មករ មានទីលំនៅក្នុងភូមិ ឃុំខាងលើ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាច ឈ្មោះ តាប់ ជុង ខណៈស្រវឹងស្រា បានវាយបងប្រុសបង្កើតរបស់ខ្លួនដែលមានឈ្មោះ តាប់ យាង អាយុ៤៥ឆ្នាំ ត្រូវក្បាលចំនួន៤ឈើជ្រុង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ។ ក្រោយពេលកើតហេតុ ឃាត.កដែលជាប្អូនប្រុស ក៏ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោងប្រមាណ៧និង៤៥នាទីយប់ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅ នៅភូមិក្ងានពង ឃុំស្ពានត្នោត ស្រុកជីក្រែង ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួនជនដៃដល់រួចយកមកសាកសួរ ដោយយោងតាមចម្លើយរបស់ជនសង្ស័យ គឺមូលហេតុមកពីស្រវឹងស្រា ហើយខឹងបងប្រុសស្តីបន្ទោសនិងដៀមដាមឱ្យខ្លួន។
បច្ចុប្បន្នជនដៃដល់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីបន្តនីតិវិធីច្បាប់៕ដោយ៖សហការី