ឃាត់ខ្លួន​ជនជាតិវៀតណាម​ម្នាក់​ក្រោយ​ធ្វើសកម្មភាពលួចរថយន្ត១គ្រឿងម៉ាកអូឌី Q7 រួច​បើកបំបុកបារាសសន្តិសុខ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បានក្របួចបុរសជនជាតិវៀតណាម​ម្នាក់​ក្រោយ​ពីធ្វើសកម្មភាពលួចយករថយន្ត១គ្រឿងម៉ាក អូឌី Q7​ បានសម្រេច​ហើយ​ព្យាយាម​បើកគេចខ្លួន​ និងបានបើកបំបុកបារាសសន្តិសុខ​ បង្កការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ។

   ករណីចោរកម្ម (លួចរថយន្ត)ខាងលេីនេះ​ បានកេីតឡេីងកាលពីថ្ងៃអង្គារទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីរសៀលនៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ 

    យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ មុនពេលកេីតហេតុ​មានជនសង្ស័យម្នាក់ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿង ម៉ាក AUDI Q7 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BM-6235 ចេញពីក្រុមហ៊ុន ឆៃណាថោន ដោយបានបើកបំបុកបារាស់សន្តិសុខដែលដាក់ត្រួតពិនិត្យនៅច្រកចេញ-ចូល រួចបើកគេចខ្លួនតែម្តង។ 

   បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដាក់កម្លាំងចាំស្ទាក់ចាប់ជនសង្ស័យនៅតាមបណ្តោយផ្លូវជាតិលេខ៤។ រហូតមកដល់វេលាម៉ោង១៣និង៣០នាទីរសៀល​ ជនសង្ស័យបានបើករថយន្តដែលលួចបានឆ្លងកាត់បារាសកម្លាំងសមត្ថកិច្ចប្រចាំការនៅតាមគោលដៅដែលដាក់ចាំស្ទាក់ចាប់ជនសង្ស័យនៅចំណុចឃុំវាលរេញ តែជនសង្ស័យមិនព្រមឈប់ ថែមទាំងបានបើកបំបុកបារាសកម្លាំងសមត្ថកិច្ចជំនាញ រួចបន្តបើកគេចខ្លួន ទៅដល់ចំណុចឃុំស្ទឹងឆាយ ជនសង្ស័យបានបើកបំបុកបារាស់់របស់កម្លាំងសមត្ថកិច្ចទៀត ហើយជនសង្ស័យបានបន្តបើកគេចរហូតដល់ស្រុកកំពង់សិលា ទើបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យនោះបានតែម្តង។

    ក្រោយ​ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print