តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ​បន្ត​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់​ គិត​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ បានឱ្យដឹងថា​ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា គិត​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២​ បាន​បន្ត​កើន​ថ្លៃ​ជា​បន្តបន្ទាប់​រហូត​ថ្លៃ ៤.៧០០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា។ នេះ​បើ​ធៀប​នឹង​ពីរ​សប្តាហ៍​ចុងក្រោយ​ដូចគ្នា​ក្នុង​ខែមករា តម្លៃ​ត្រឹមតែ ៤.៣៥០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា​។​

​ជាក់ស្ដែង​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​១៦ ដល់​២៨ ខែកុម្ភៈ ឆ្នាំ​២០២២ នឹងត្រូវ​លក់ ៤.៨៦០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៤.៦១០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។ ដូច្នេះ​ថ្លៃ​លក់រាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ សម្រាប់​ប្រេងសាំង​ធម្មតា​ដែល​នឹងត្រូវ​ដាក់លក់​រាយ​នៅ​កម្ពុជា​ក្នុងតម្លៃ ៤.៧០០​រៀល ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត​ថ្លៃ ៤.៤៥០​រៀល ក្នុង​១​លីត្រ​។

​គួររម្លឹកថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ កាលពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ តម្លៃ​ប្រេងសាំង​ធម្មតា​ថ្លៃ ៤.៣៥០​រៀល ក្នុង​១​លីត្រ​។ រីឯ​ប្រេងម៉ាស៊ូត​ថ្លៃ ៤.០៥០​រៀល ក្នុង​១​លីត្រ​។ ដោយឡែក តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ គិត​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ បាន​លក់ ៤.៥១០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៤.២១០​រៀល សម្រាប់​ប្រេងម៉ាស៊ូត ក្នុង​១​លីត្រ​។

​គួរបញ្ជាក់ដែរថា​ ពាក់ព័ន្ធ​នឹង​បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី​ជួយ​សម្រួល់​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត និង​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤​សេន​ដុល្លារ​ដដែល នៅក្នុង​១​លីត្រផងដែរ​៕​ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print