អង្គការស៊ីម៉ាក់ចុះយកគ្រាប់កាំភ្លើងផ្លោងធុន 60 mm បន្សល់ពីសម័យសង្រ្គាមមួយគ្រាប់ទៅកម្ទេចចោល

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​ ៖​ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកតាំងពីសម័យសង្រ្គាម នៅតែមានសេសសល់នៅឡើយ ទោះបីកន្លងមករាជរដ្ឋាភិបាលកុម្ពុជាជាពិសេសអង្គការកម្ចាត់មីននិងគ្រាប់រំសេវនានាខិតខំរំដោះយកចេញពីដីជាច្រើនតោនមកហើយក៏ដោយ ។

ជាក់ស្តែងនៅ​រសៀលថ្ងៃ​ពុធ​ ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ នេះកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច​ បាន​សហការ​ជាមួយ​ មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ស៊ី​ម៉ាក់​ CMAC​ បាន​ចុះ​យក​ គ្រាប់​ចាស់ៗ​មិន​ទាន់​ផ្ទុះ​ ចំនួន​១​គ្រាប់​ជា​ប្រភេទ​គ្រាប់​កាំភ្លើងផ្លោងទំហំ៦០​មិ​ល្លិ​ម៉ែត្រ​ នៅ​ឃុំ​អូរ​ឫស្សី​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ដែលជាគ្រាប់បន្សល់ទុកពីសម័យសង្គ្រាម បន្ទាប់ពីប្រជាពលរដ្ឋក្នុងភូមិរាយការណ៍ឲ្យដឹង។
មន្ត្រីស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់កាំភ្លើងផ្លោងមួយគ្រាប់នេះនៅមានគុណភាពនៅឡើយដូច្នេះអង្គការស៊ីម៉ាក់ត្រូវតែកម្ទេចចោលជៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋក្នុងភូមិ។ ជាមួយនេះអង្គភាពស៊ីម៉ាក់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ឲ្យសោះ សូមប្រញាប់រាយការណ៍ទៅរដ្ឋអំណាចមូលដ្ឋាន ដើម្បីរាយការណ៍បន្តទៅអង្គភាពកម្ចាត់មីននានាមកកម្ទេចចោលតាមលក្ខណៈបច្ចេកទេស៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print