យុវវ័យម្នាក់បើកម៉ូតូក្នុងល្បឿនលឿនទៅបុកម៉ូតូមួយគ្រឿងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៍មាននៅជិតកន្លែងកើត
ហេតុបានឲ្យដឹងថា មានករណីគ្រោះថ្នាក់១ ដោយយុវវ័យម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿនពីក្បូងទៅជើង
មិនប្រុងប្រយ័ត្តទៅបុក ម៉ូតូលោក តា ម្នាក់ ដែលបទម៉ូតូឆ្លងផ្លូវពីកើតទៅលិច មិនមើលឆ្វេងស្ដាំ បណ្ដាលឲ្យលោក តា ដួលរងរបួសធ្ងន់ បាក់ជើងខាងឆ្វេង , ក្រោយមកត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅព្យាបាល។

សមត្តកិច្ចជំនាញបានឲ្យដឹ
ងថា÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ
កើតឡើងនៅវេលាម៉ោង១៧និង៤០
នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចទល់មុខសណ្ឋាគាមាស សោភា ផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បណ្ដាលឱ្យលោកតាម្នាក់រងរបួសធ្ងន់ (បាក់ជើងធ្វេង),ចំណែកម៉ូតូទាំង២គ្រឿងខូតខាតកម្រិតស្រាល)

សមត្តកិច្ចបានបន្តថា÷ទី១-អ្នកបង្កមានឈ្មោះ ស្រឹម សោភ័ណ្ឌ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (រងរបួសស្រាល)រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត១G-៦៣៧១ ។
ទី២-ជនរងគ្រោះ ឈ្មោះ សួស សុន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ ប៉ៃលិន១A-៤៩០៨ រងរបួសបាក់ជើងធ្វេង។

សមត្តកិច្ចនគរបាលជំនាញនៃអធិការក្រុង
បានបន្តទៀតថា÷
មូលហេតុ បណ្តាលមកពីកត្តាមនុស្សបើកបរមិនគោរពផ្លូវអាទិភាព បើក
បរក្នុងល្បឿនលឿន។

ក្រោយពីកើតហេតុកម្លាំងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានចុះវាស់វែងរួច ម៉ូតូទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុក្ខនៅអធិការដ្ឋាន
នគរបាលក្រុងប៉ៃលិន រង់ចាំការដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print