រញ្ជួយដីកម្រិត៦,២រុិចទ័រនៅក្វាតេម៉ាឡា ធ្វើឱ្យពលរដ្ឋជាង៣ម៉ឺននាក់រងផលប៉ះពាល់

ចែករំលែក៖

នៅថ្ងៃទី១៦ខែកុម្ភៈមានការរញ្ជួយដីកម្រិត៦,២រ៉ិចទ័រនៅភាគខាងលិចប្រទេសក្វាតេម៉ាឡា បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ដោយសារតែជំងឺបេះដូងធ្វើទុក្ខពេលរញ្ជួយដី និងមនុស្សជាង៣១ពាន់នាក់រងផលប៉ះពាល់។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះបានផ្សាយថា អាជ្ញាធរនៃប្រទេសក្វាតេម៉ាឡានៅថ្ងៃទី១៦ខែកុម្ភៈបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងលិចនៃប្រទេសនេះ ដោយបង្កផលប៉ះពាល់ដល់ប្រជាជនជាង៣ម៉ឺននាក់ ខណៈមនុស្ស៣នាក់បានស្លាប់។ បើតាមអាជ្ញាធរក្វាតេម៉ាឡា គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយក្នុង Escuintla ដែលស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីភាគនិរតីនៃរដ្ឋធានីក្វាតេម៉ាឡា និងមានជម្រៅរញ្ជួយទៅក្នុងដី ៨៤គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនេះ ក៏បានបង្កឱ្យមានគ្រោះរអិលបាក់ដី ផងដែរ ដោយបណ្ដាលឱ្យផ្ទះសម្បែងជាច្រើនខ្នងរងការខូចខាតក៏ដូចជាធ្វើឱ្យប្រជាជន ៣១,៣០០នាក់គ្មានអគ្គិសនីប្រើប្រាស់៕ ដោយសាធី

...

រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print