មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ពីអវត្តមានរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមក្នុងកិច្ចប្រជុំចង្កៀតថ្នាក់រដ្ឋមន្ត្រីការបរទេស

ចែករំលែក៖

ភ្នំពេញ÷អវត្តមានរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋសង្គមនិយមវៀតណាមនៅក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននឹកគ្រាដែលលោកបានមកដល់កម្ពុជាហើយនោះត្រូវបានបញ្ជាក់ថាដោយសារលោកមានជំងឺកូវីដ19 ពេលមកដល់កម្ពុជា។ដូច្នេះលោកមិនអាចចូលរួមប្រជុំបានឡើយ។ យ៉ាង ណាក៏ដោយលោកបានចូលរួមក្នុងកិច្ចប្រជុំចង្អៀតនេះតាមប្រព័ន្ធអនឡាញពីសណ្ឋាគារដែលលោកកំពុងស្នាក់នៅ។

លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឆ្លងជំងឺកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ រដ្ឋមន្ត្រីការបរទេសវៀតណាមបានដឹកនាំគណៈប្រតិភូមកកម្ពុជាដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសដែលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងឱកាសជួបទទួលទានអាហារនៅសណ្ឋាគារសូហ្វីតែល កាលពីរាត្រីថ្ងៃទី១៦ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសូមជូនពរឲ្យសហការីរបស់ខ្ញុំ (រដ្ឋមន្ត្រីការបរទេសវៀតណាម) ដែលបានឆ្លងកូវីដ-១៩ ពេលមកដល់កម្ពុជា សូមឆាប់ជាសះស្បើយ”។

ចំណែក លោកជុំសុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់នៅថ្ងៃទី១៧ ខែកុម្ភៈ នេះថា “រដ្ឋមន្ត្រីការបរទេសវៀត ណាមកំពុងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានតាមអនឡាញពីបន្ទប់របស់គាត់។ យើងបានរៀបចំនូវការមើល ថែផ្នែកសុខភាព ហើយនិងវេជ្ជសាស្ត្រសម្រាប់គាត់យ៉ាងសមរម្យ”៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print