ការដ្ឋានសំណង់មួយកន្លែងបិទរាំងនៅផ្លូវ៥១៦ សាងសង់លើផ្លូវសាធារណៈ​ និងទីតាំងលក់រថយន្តលើចិញ្ចើមជាប់របងសាលាបឋមទួលគោក​ ត្រូវសមត្ថកិច្ចចុះណែនាំបញ្ឈប់ការលក់ដូរ ព្រោះ​ធ្វើ​ឱ្យ​បាត់បង់សណ្តាប់ធ្នាប់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌទួលគោក​ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរង នៅព្រឹកថ្ងៃទី១៧​ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨​ និង៣០នាទី​ បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ៥១៦ ផ្លូវលេខ២៨៩ ផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ និងបឹងកក់ទី២ ខណ្ឌទួលគោក​ បន្ទាប់ពី​មានការដ្ឋានសំណង់មួយកន្លែងបានបិទរាំងនៅលេីផ្លូវលេខ៥១៦ ដែលសាងសង់លើផ្លូវសាធារណៈ​ និងទីតាំងដាក់លក់រថយន្តលើចិញ្ចើមជាប់របងសាលាបឋមទួលគោក​ យ៉ាង​អាណាធិបតេយ្យ​ ត្រូវសមត្ថកិច្ចចុះណែនាំបញ្ឈប់ការលក់ដូរ។

បេី​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងខណ្ឌ​ បានឱ្យដឹងថា​ បន្ទាប់ទីទទួលបានព័ត៍មានពីការខំមិនប្រជាពលរដ្ឋចូលក្នុងហ្វេសប៊ុករបស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​​ នៅព្រឹកថ្ងៃទី១៧​ ខែកុម្ភៈនេះ​ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ទីតាំង​ខាងលើនេះ​ ក្នុងមូលដ្ឋាន​ខណ្ឌទួលគោក។

ជាក់ស្ដែង​ ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ​ និងអប់រំម្ចាស់ការដ្ឋានសំណង់បឹទរាំងនៅផ្លូវលេខ៥១៦ ដែលសាងសង់លើផ្លូវសាធារណៈឱ្យរុះរើចេញវិញ ព្រមទាំងអប់រំម្ចាស់រថយន្តដែលយករថយន្តមកតាំងលក់ដូរនៅលើចិញ្ចើមផ្លូវលេខ២៨៩ ជាប់របងសាលាបឋមទួលគោកត្រូវបញ្ឈប់ការលក់ដូរ ព្រោះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print