អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី “សារព័ត៌មានក្នុងកិច្ចចូលរួមកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា”

ចែករំលែក៖

ភ្នំពេញ : អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី “សារព័ត៌មានក្នុងកិច្ចចូលរួម    កសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ និងថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ ធ្វើនៅទីស្ដីការគណៈរដ្ឋមន្ត្រី។

វគ្គបណ្ដុះបណ្ដាលពេលព្រឹកចាប់ផ្ដើមនៅម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីរសៀល និងពេលរសៀលចាប់ផ្ដើមនៅម៉ោង ២:០០ ដល់ម៉ោង ៥:០០ល្ងាច។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត”ទទួលបាននៅ ល្ងាចនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, នៅក្នុងសេចក្តីជូនដំណឹង របស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូន បណ្តាញសារព័ត៌មានគ្រប់និន្នាការទាំងអស់ជ្រាបថា៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “សារព័ត៌មានក្នុងកិច្ចចូលរួម កសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ និង ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ ធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។ វគ្គបណ្តុះបណ្តាលពេលព្រឹកចាប់ផ្តើមនៅម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីរសៀល និងពេលរសៀលចាប់ផ្តើមនៅម៉ោង ២:០០ ដល់ម៉ោង ៥:០០ល្ងាច។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ៖

– តួនាទីសារព័ត៌មានក្នុងកិច្ចចូលរួមកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា

 – ក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន

-វិធីសាស្ត្រសរសេរ និងរាយការណ៍ព័ត៌មាន

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការចូលរួមទទួលការបណ្តុះ

បណ្ដាលតាមការគួរ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០១០ ២៥៨ ៩៦៧/ ០៩២ ៨៧២ ៣៣៥ ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print