វិបត្តិអ៊ុយក្រែនបានជួយបង្កើនឥទ្ធិពលរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទីន

ចែករំលែក៖

 វិវាទនៅក្នុងប្រទេសអ៊ុយក្រែន កើតឡើងដោយជនជាតិអ៊ុយក្រែនផ្ទាល់ ក្រោយពេលពលរដ្ឋនៅក្នុងតំបន់គ្រីមៀទទួលបានជោគជ័យក្នុងការផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ី ធ្វើឱ្យតំបន់ Donbass ដែលមានពលរដ្ឋនិយាយភាសារុស្ស៊ីភាគច្រើន ក៏កំពុងទាមទារផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ីផងដែរ។ វិវាទទាំងនោះហើយបានធ្វើឱ្យសង្គ្រាមវាយប្រហារកើតឡើងរវាង កម្លាំងទាហានរដ្ឋាភិបាល នឹងកម្លាំងប្រជាជននៅទីក្រុងDonbass ប្រទេសអ៊ុយក្រែន ។ ថ្នាក់ដឹកនាំនៅទីក្រុងDonbassបានស្នើដល់រុស្ស៊ីឱ្យជួយទប់ទល់ជាមួយទាហានរដ្ឋាភិបាលអ៊ុយក្រែន។ ទាំងនោះហើយបានធ្វើឱ្យរុស្ស៊ីបញ្ជូនទាហានជាច្រើនមកកាន់តំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ។ ស្ថានភាពទាំងនោះហើយបានធ្វើឱ្យប្រទេសលោកខាងលិចបារម្ភខ្លាចរុស្ស៊ីវាយប្រហារអ៊ុយក្រែនធ្វើឱ្យសន្តិសុខនៅក្នុងតំបន់កាន់តែអាក្រក់ ហើយបើសង្គ្រាមកើតឡើងអាចបង្កឱ្យមានសង្គ្រាមបរមាណូ កើតឡើង។ ទាំងនោះហើយបានជាមេដឹកនាំជាច្រើននៅជុំវិញពិភពលោក ពិសេសគឺប្រមុខដឹកនាំនៅក្នុងតំបន់អឺរ៉ុបទៅជួបដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន ក៏ដូចជាជួបតាមទូរស័ព្ទក្នុងគោលដៅបញ្ចៀសសង្គ្រាមកើតឡើង។ ទាំងនោះហើយបានធ្វើឲ្យឥទ្ធិពលរបស់ប្រធានាធិបតីពូទីន កាន់តែកើនឡើងនៅលើពិភពលោក។ ក្នុងពេលនេះដែរនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida អាចនឹងជួបពិភាក្សាគ្នាតាមប្រព័ន្ធទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន នៅយប់ថ្ងៃទី១៧ខែកុម្ភៈនេះតែម្តង ដោយប្រធានបទនៃកិច្ចសន្ទនាគឺទាក់ទងនឹងភាពតានតឹងនៅអ៊ុយក្រែន។ កាលពីថ្ងៃទី១៦ខែកុម្ភៈ សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តលោកខាងលិចបានអះអាងថា ប្រទេសរុស្ស៉ីនៅតែកំពុងប្រមូលផ្តុំកម្លាំងយោធាដដែលនៅក្បែរព្រំប្រទល់ប្រទេសអ៊ុយក្រែន បើទោះបីជាទីក្រុងមូស្គូបានប្រកាសថា កងទ័ពនិងសព្វាវុធដែលដាក់ពង្រាយសម្រាប់សមយុទ្ធយោធា ត្រូវបានចល័តចូលបន្ទាយវិញក៏ដោយ។ ជុំវិញភាពតានតឹងរវាងអ៊ុយក្រែន នឹងរុស្ស៉ី រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi បានថ្លែងថា ជប៉ុនកំពុងខិតខំព្យាយាមជំរុញឱ្យមាន ដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា ប៉ុន្តែទីក្រុងតូក្យូអាចនឹងចាត់វិធានការប្រឆាំងលើ រុស្ស៉ី ប្រសិនបើមានការឈ្លានពានលើអ៊ុយក្រែន ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មផងដែរ៕ ដោយសាធី
រូបថត៖EU


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print