មកស្គាល់ប្រវត្តិខ្លះៗរបស់តារាចម្រៀង ខេមរៈ សិរីមន្ត មុនឡើងងារជាឧកញ៉ា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនិងអបអរសាទរជាខ្លាំងក្រោយពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះគេទទួលបានដំណឹងថាលោក ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ ជាឧកញ៉ា ។ នេះបើយោងតាមលិខិតដែលមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក ខែម ប៊ុនថៃ ជាឧកញ៉ា នេះគឺបានធ្វើនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ហើយបានចម្លងត្រឹមត្រូវតាមច្បាប់ដើមដោយឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កិត្តិនិតិកោសល្យបណ្ឌិត ប៊ិន ឈិន ។
គេនៅចាំបានផងដែរថា មួយរយៈចុងក្រោយនេះគេតែងតែសង្កេតឃើញលោកខេមរៈ សេរីមន្តបង្ហាញវត្តមានជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្នុងមុខជំនួញដីឡូត៍ និងអចលនទ្រព្យ ។ ខាងក្រោមនេះគឺជាប្រវត្តិខ្លះៗរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ឈ្មោះកំណើត ខែម ប៊ុនថៃ កើតនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៨៥។ លោកគឺជាអ្នកចម្រៀង ជាតួសម្ដែង និងជារដ្ឋទូតសុច្ឆន្ទៈម៉ាកយីហោល្បី (Brand Ambassador)។ លោកត្រូវបានគេស្គាល់ថាជាសមាជិកគណៈកម្មការវាយតម្លៃសម្រាប់ភាពពិតដែលបង្ហាញពីកម្មវិធី Jugde Audition ក្នុងកម្មវិធី “X Factor Cambodia”. ។ លោកមានទីកន្លែងកំណើតនៅក្នុងខេត្តកំពង់ចាម មានឪពុកឈ្មោះ ថា ស៊ីថុន និងម្តាយឈ្មោះ សំ រាប ។ លោក សិរីមន្ត មានបងប្អូន៦នាក់ ប្អូនស្រីពៅឈ្មោះ ខេមរៈ ស្រីពៅ ជាអ្នកចម្រៀង(ស្លាប់) ។ បងប្រុសឈ្មោះ ខេមរៈ ភារុណ ជាអ្នកនិពន្ធទំនុកច្រៀង ។ ប្រពន្ធឈ្មោះ ផល្លី ជាម្ចាស់ផលិតផលទឹកអប់ផ្ទាល់ខ្លួនម៉ាកយីហោ Or Brand នាំចូលពីប្រទេសបារាំង។ លោក សិរីមន្ត មានកូន៣នាក់ប្រុសម្នាក់ស្រី២នាក់ កូនប្រុសច្បងឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី១ឈ្មោះ ខេមរៈ ស្ត្រី កូនស្រីទី៣ឈ្មោះ ខេមរៈ មន្តរាជនី ។ នៅឆ្នាំ១៩៩៩ លោក ខេមរៈសិរីមន្ត បានចូលរួមកម្មវិធីប្រឡងចម្រៀងក្នុងស្រុកដែលទទួលបានជ័យលាភីលេខ១ នៅកម្មវិធីប្រលងចម្រៀង (Nestle-Cambodia) ក្នុងទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ ។ ក្រោយមកលោកខេមរៈ សិរីមន្តត្រូវបានជ្រើសរើសឱ្យច្រៀងនៅផលិតកម្ម (U2 Entertantment) ក្នុងឆ្នាំ ២០០៣ ពេលនោះហើយដែលលោកទទួលបានភាពជោគជ័យក្នុងបទចម្រៀង “បេះដូងអ្នកប្រដាល់” ដែលបទនេះ ទទួលបានការគាំទ្រច្រើននិងមានមនុស្សជាច្រើនចាប់ផ្ដើមស្គាល់លោក ខេមរៈ សិរីមន្ត នាពេលនោះដែរ ។ការផ្ដើមបទចម្រៀងក្នុងផលិតកម្ម U2 Entertantment ២០០៣-២០០៧ ការចូលរួមក្នុងផលិតកម្ម Sunday Production ២០០៨-២០១៦ ការចូលរួមក្នុងផលិតកម្មរស្មីហង្សមាស ២០១៧-បច្ចុប្បន្ន៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print