ខេត្តកំពត៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១.០០០ គ្រួសារ នៅសាលាខេត្តកំពត ដែលត្រូវបានមកទទួលស្បៀង មានអង្ករ១០គីឡូក្រាម និងទឹកត្រី ១ដប ពីរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។
ក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកស្រី ព្រមទាំងសមាជិ សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឧកញ៉ា លោក លោកស្រីផងដែរ ។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនក៏បានមានប្រសាសន៍ថា ៖ កម្មវិធីមនុស្សធម៌នេះអាចដំណើរការទៅបានគឺប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាចាណាចក្រកម្ពុជា និងក្រោមការដឹកនាំដោយផ្ទាល់របស់ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត តាមរយៈ សិល្បៈនៃការចែករំលែក និងការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត និងតាមផែនការដែលរដ្ឋបាលខេត្តបានកំណត់ គឺការចែកស្បៀងនេះជារៀងរាល់ ៣ដង ក្នុងមួយសប្តាហ៍ គឺថ្ងៃ ច័ន្ទ ពុធ និងថ្ងៃសុក្រ ។
ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្រ្តី ក៏បានមកនូវការផ្តាំផ្ញើរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលបានមកទទួលស្បៀងក្នងថ្ងៃនេះ។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំអស់គ្នាត្រូវ ៖
១ – ត្រូវបង្កើនប្រសិទ្ធិភាពការពាររាងកាយពីមេរោគកូវីដ ១៩ ពិសេសគឺប្រភេទបំប្លែងថ្មី អូមីក្រុង ចាំបាច់ពលរដ្ឋគ្រប់រូប ត្រូវពន្លឿននៃការចាក់ដូសទី៣ ឲ្យបានលឿន ដើម្បី បន្តដល់ ដូសទី ៤ ដែលជាដូសជម្រុញ និងត្រូវមិនត្រូវរំពឹងតែ ២ដូស ដែល បាន ចាក់រួចហើយនោះទេ ។
២- បន្តការខិតខំតទៅទៀត ក្នុងការ ប្រយុទ្ធប្រឆាំង នឹង កូវីដ១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ៕
ដោយ៖សហការី