លោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារា៉រិទ្ធ, ប្រធាន-អនុប្រធានស្ថានីយថ្លឹងរថយន្ត ស្រុកអង្គស្នួល ផ្លូវជាតិលេខ៤ ប្រើល្បិចលេបលុយអ្នកដឹកជញ្ជូន ប្រព្រឹត្តដោយពហុជំនាញ

ចែករំលែក៖

ខេត្តកណ្តាល៖ អំពើពុករលួយ ក្លាយជាវប្បធម៌ដ៏អាក្រក់ ដែលលោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារា៉រិទ្ធ ប្រធាន-អនុប្រធាន ស្ថានីយថ្លឹងរថយន្ត ផ្លូវជាតិលេខ៤ ចំណុចភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល
កៀបយកលុយ ដាក់ខែ តាមរយៈយកតួនាទី ភារកិច្ច ជាអ្នកគ្រប់គ្រងស្ថានីយ ការពារផ្លូវជាតិ កុំអោយការដឹកជញ្ជូនលើសទម្ងន់ ដើម្បីថែទាំ ផ្លូវជាតិ មិនអោយ ស្រុត ប្រេះ ស្រាំ ខូច គឺទៅជាយកឱកាសនេះដាក់ខែជាមួយក្រមហ៊ុនដឹកជញ្ជូន និងជាន់ករ អ្នកដឹកទំនិញ បន្លែ ដែលមិនចួលបង់លុយថ្លៃក្បាលឡាន ប្រើបច្ចេកទេសគោះលុយតាមជំនាញ រហូតដល់គេអោយឈ្មោះលោកទាំង២ ជាបុគ្គលពហុជំនាញខាងប្រើល្បិចពុករលួយ ដែលលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល ហៃអើៗ ឆ្លៀតយកប្រយោជន៍ដែរ ខណៈលោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារា៉រិទ្ធ ប្រធាន-អនុប្រធាន ស្ថានីយថ្លឹងរថយន្តស្រុកអង្គស្នួល យកឈ្មោះរដ្ឋលេខាធិការ១រូបទទួលបន្ទុក គ្រប់គ្រងស្ថានីយថ្លឹងរថយន្ត ដើម្បីកៀបក្រុមហ៊ុនរកស៊ីដឹកទំនិញ។ អ្នកដឹកទំនិញលើកឡើងថា, បើពួកគាត់ដឹកលើសទម្ងន់ គឺមានកំហុស បង់ពិន័យ ដោយឆន្ទះទទួលខុសត្រូវ ប៉ុន្តែបើមិនបានដឹកលើសទម្ងន់ផង ហេតុអីក៏ព្យាយាមលេបលុយពួកគាត់ម្លេះ ? សូមបញ្ជាក់ថា, លោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយថ្លឹងរថយន្ត ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល មិនដែលនៅកន្លែងទេ ទុកអោយ លោក សុគន្ធ ដារ៉ា អនុប្រធានស្ថានីយថ្លឹងរថយន្ត ដឹកនាំកម្លាំងចាំធ្វើសុី រថយន្តណាដែលមិនចូលបង់ក្បាលឡានមុន គឺរកល្បិចចាប់កំហុស បង្កើតទ្រឹស្ដី១០០ជំពូក របៀប(កន្សែងស្ងួតពូតអោយចេញទឹក) ដើម្បីតែទាញយកប្រយោជន៍ អត់គិតពីទិដ្ឋភាពសង្គម យកទិដ្ឋភាពច្បាប់មកបន្លំ បន្លាច បំភ័យ បំផ្លើស សំខាន់ទាញរកលុយ អោយខ្លាច អោយមានទំនាក់ទំនង ថ្ងៃក្រោយចូលបង់ក្បាលឡាន ចូលបង់ខែ សុទ្ធតែជាអំពើបាប ពុករលួយ អត់ខ្លាចនរក, ប្រែត , ឡើយ។ ជាក់ស្តែងរថយន្តដឹកទំនិញ ដឹកឆ្លងកាត់ផ្លូវជាតិ៤ ដែលមិនដាក់ខែ មិនបង់ក្បាលឡាន គឺបង្ខំចាប់ឃាត់អោយចូលថ្លឹង មិនគិតថា, ដឹកលើសទម្ងន់ ឬមិនលើសទម្ងន់ទេ , ជំនាញបច្ចេកទេស ដឹងថា, ចោទលើសទម្ងន់ ហើយចាប់ផ្តើមជ្រកក្រោមច្បាប់ ពិន័យទារលុយច្រើន ។ ជាក់ស្តែងដូចយប់មុិញ ឡានដឹកបន្លែ១គ្រឿង ដឹកពីខេត្តស្វាយរៀង ឆ្លងកាត់ផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដើម្បីយកទៅលក់នៅខេត្តព្រះសីហនុ ត្រូវខាងក្រុម លោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារា៉រិទ្ធ ប្រធាន-អនុប្រធាន ស្ថានីយថ្លឹងរថយន្ត ស្រុកអង្គស្នួល ចាប់ដោយសារតែតៃកុងឡាន សព្វ១ដងចូលបង់ក្បាលឡានអោយលុយមុន ១គ្រឿង ២០០០០រៀល ។ លើកនេះអត់ចូលបង់ ទើបក្រុម លោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារា៉រិទ្ធ ប្រធាន-អនុប្រធាន ស្ថានីយថ្លឹងរថយន្ត ស្រុកអង្គស្នួល ចាប់បញ្ជាសំឡុតអោយចូលថ្លឹង ហើយចោទថាលើសទម្ងន់ ក៏ទារលុយ ១លាន ៦០មុឺនរៀល ។ ប៉ុន្តែអ្នកដឹកដឹងពីទម្ងន់ផ្ទុក ដឹងពីការពិន័យ ផ្ទុកលើស១តោនបង់ប៉ុន្មាន ទើបឈានដល់សម្របសម្រួល ចុះមកត្រឹម ១លានរៀល ជៀសវាងចម្រោងចម្រាស់នឹងគ្នា។
សូមបញ្ជាក់ថា, ឡានដឹកបន្លែពាក់ស្លាកលេខ ភ្នំពេញ 3F-0850 ឆ្លងកាត់ផ្លូវជាតិលេខ១ ថ្លឹងនៅស្ថានីយថ្លឹងរថយន្តកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ក៏មិនលើសទម្ងន់ , ដល់ស្ថានីយថ្លឹងរថយន្តព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏អត់លើស បែរទៅដល់កន្លែង លោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារា៉រិទ្ធ ប្រធាន-អនុប្រធាន ស្ថានីយថ្លឹងរថយន្តស្រុកអង្គស្នួល គ្រប់គ្រង តៃកុងឡានអត់ចូលបង់ក្បាលឡាន ក៏ចាប់ផ្តើមជាន់ករ គេ ទារលុយយ៉ាងស្រេកឃ្លានបំផុត នឹងអំពើពុករលួយ ។ ទីបំផុត ! ចេញពីកន្លែងលោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារា៉រិទ្ធ ប្រធាន-អនុប្រធាន ស្ថានីយថ្លឹងរថយន្តស្រុកអង្គស្នួល រហូតដល់ខេត្តព្រះសីហនុ អត់មានស្ថានីយ១ ថា,លើសទម្ងន់ឡើយ ។ គិតទៅក្រុម លោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារា៉រិទ្ធ ប្រធាន-អនុប្រធាន ស្ថានីយថ្លឹងរថយន្តស្រុកអង្គស្នួល អោយតែអ្នកដឹកជញ្ជូនអត់បង់លុយក្បាលឡាន អត់ដាក់ខែ គឺរកល្បិចកៀបសុីឆៅ ហើយការដាក់ខែជាមួយក្រុមហ៊ុនដឹកជញ្ជូន ក៏លេចឮថា, យកឈ្មោះ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន មកប្រើផងដែរ ។ ពិសេសក្រុមហ៊ុនដឹកជញ្ជូនបង់លុយ សូម លោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារា៉រិទ្ធ ប្រធាន-អនុប្រធាន ស្ថានីយថ្លឹងរថយន្តស្រុកអង្គស្នួល កុំប្រកែក កុំបន្លំឆ្លើយថាអត់អោយសោះ មានឈ្មោះអស់ហើយ , បើចង់ដឹងច្បាស់អាចអង្គភាព ប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតស្រាវជ្រាវដឹង យ៉ាងផុយស្រួយបំផុត ។
ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ ជញ្ជីងថ្លឹងរថយន្ត ស្រុកអង្គស្នួល អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរសព្ទខលមិនចូល ហើយសួរតាមប្រព័ន្ធ Telegram គាត់មិនបើកមើល ។ ដោយឡែកលោក សុគន្ឋ ដារា៉រិទ្ធ អនុប្រធានស្ថានីយថ្លឹងរថយន្តស្រុកអង្គស្នួល មិនអាចទាក់ទងបានដោយគ្មានលេខទូរស័ព្ទ។

សូមបញ្ជាក់ថា, ក្នុងក្របខ័ណ្ឌវិជ្ជាជីវៈ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” នឹងរងចាំការបកស្រាយ បំភ្លឺគ្រប់ម៉ោងធ្វើការពី លោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារា៉រិទ្ធ នូវអ្វីជាការពិត និងមានភាពទទួលខុសត្រូវ៕

...

ដោយ : ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print