ភ្នំពេញ៖ ស្រ្តីម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។
ករណីឃាត់ខ្លួនស្រ្តីសង្ស័យខាងលេីនេះ បានធ្វេីឡេីងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ត្រង់ចំណុចហាងកាហ្វេយីហោ”AMAZONE “ជិតផ្សារឃ្លាំងរំសេវថ្មី ក្នុងខណ្ឌសែនសុខ។
ស្រ្តីជាជនសង្ស័យមានឈ្មោះ ឡាច សុខអ៊ាង ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកដេីមបណ្ដឹងមានឈ្មោះ ស៉ីន ដង់ជីន ជាជនជាតិកូរ៉េ ។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សហការី