មន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពប្រមាណ ១៣០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ប្រមាណ ៧០លីត្របន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងថា៖​ ​ដើម្បីបន្តនិរន្តរភាពនៃការគាំពារសុខុមាលភាពដល់ប្រជាពលរដ្ឋ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តតាកែវ​ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តការចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទដែលដាក់ចរាចរលក់នៅលើទីផ្សារ។

ប្រភពដដែលបន្តថា​ គោលបំណងគឺដើម្បីស្វែករកទំនិញមិនមានអនុលោមភាព ចៀសវាងអ្នកប្រើប្រាស់ទិញយកទៅប្រើប្រាស់ ឬបរិភោគប៉ះពាល់ដល់សុខុមាលភាព ក៏ដូចជាប្រយោជន៍ផងដែរ។

ជាក់ស្ដែង​យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលរិច្ឆេទប្រើប្រាស់ចំនួន ១៣៤.៧គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧២.៥លីត្រ និងចាត់វិធានការទៅតាមនីតិវិធីផងដែរ។

ជាមួយគ្នានោះ​ មន្ត្រីជំនាញ​ បានណែនាំដល់បងប្អូនអាជីវករឱ្យបានយល់ដឹងអំពីច្បាប់ និងបញ្ឈប់ការដាក់តាំងលក់ទំនិញដែលមិនមានអនុលោមភាពតទៅទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print