ខ្សែការពារ Bonucci របស់ Juventus បានរងរបួសម្តងទៀត ហើយអាចខកខានការប្រកួតសំខាន់ៗ

ចែករំលែក៖

គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បាននិយាយថាកីឡាករ Leonardo Bonucci បានអវត្តមានក្នុងការប្រកួត Derby កាលពីថ្ងៃសុក្រថ្ងៃទី១៨ ខែកុម្ភៈពេលក្រុមប៉ះជាមួយ Torino ដោយសាររបួសដែលទើបតែបានចូលលេង ហើយនៅតែមិនច្បាស់ថា តើខ្សែការពាររូបនេះនឹងអាចលេងបានសម្រាប់ការប្រកួត Champions League នៅសប្តាហ៍ក្រោយឬយ៉ាងណា?

ខ្សែការពារកណ្តាលអ៊ីតាលីរូបនេះបានលេងការប្រកួតដំបូងរបស់គាត់ក្នុងឆ្នាំ២០២២កាលពីសប្តាហ៍មុន បន្ទាប់ពីមានបញ្ហារបួសសាច់ដុំ ប៉ុន្តែ មានព័ត៌មានអាក្រក់បន្ថែមទៀតអំពីសុខភាពរបស់គាត់។លោក Allegri បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការប្រកួតកាលពីថ្ងៃទី១៨ គឺពិតជាស្មុគស្មាញ។ ខ្ញុំប្រាកដថា យើងមិនមាន Leonardo Bonucci ទេ។ គាត់មានបញ្ហាកំភួនជើង ហើយយើងនឹងមើលថា តើគាត់អាចជាសះស្បើយសម្រាប់ថ្ងៃអង្គារទល់នឹង Villarreal ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ”។លោក Allegri បន្តថា “គាត់បានលេងទល់នឹងVillarreal កាលពីថ្ងៃអាទិត្យ ហើយគាត់បានអស់កម្លាំងរួចទៅហើយនៅក្នុងតង់ទីមួយ។ ខ្ញុំមិនដឹងថាតើ Dusan Vlahovic, Alvaro Morata និង Paulo Dybalaនឹងលេងឬអត់នោះទេ។ Federico Bernardeschi នៅតែមិនទាន់រួចរាល់ដោយសារតែបញ្ហារបួស ដូច្នេះយើងមិនអាចប្រថុយអ្វីបានទេ”។

ក្រុមរបស់លោក Allegri ត្រូវជួបក្រុម Villarreal  ក្នុងក្របខ័ណ្ឌ Champions League នៅសប្តាហ៍ក្រោយ ហើយការប្រកួតក្នុងក្របខ័ណ្ឌកំពូលអ៊ីតាលីធ្វើឱ្យក្រុម Juventus មិនដែលចាញ់ក្នុងការប្រកួត Serie A ដល់ទៅ១១ប្រកួត។ ក្រុម Juventus កំពុងឈរនៅលេខរៀងទី៤ដេញតាមពីក្រោយក្រុម AC Milan ចំនួន៩ពិន្ទុ ប៉ុន្តែពួកគេចង់រក្សាសម្ពាធជាមួយនឹងជ័យជម្នះលើគូប្រជែង ៕ (រូបភាព ៖ Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print