ពិភពលោក មានករណីឆ្លងកូវីដ១៩ សរុបជិត ៤២២លាននាក់

ចែករំលែក៖

គិតត្រឹមព្រឹកថ្ងៃទី១៩ខែកុម្ភៈ នៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ១៩ សរុបដល់ទៅ 421.890.616 នាក់ និងស្លាប់ 5.891.244 នាក់។ ជាមួយគ្នានេះករណីឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងកន្លងមកនៅថ្ងៃទី ១៨ខែកុម្ភៈ មានជាង ១,៨ លាននាក់ និងស្លាប់៩៦៧៩នាក់។ អ្នកជំងឺជាំង ៣៣៨លាននាក់បានជាសះស្បើយពីជំងឺនេះផងដែរ ហើយមានអ្នកជំងឺកំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យមានជាង៧១លាននាក់ ក្នុងនោះមាន ៨៥ពាន់នាក់ស្ថិតនៅក្នុងសភាពធ្ងន់។ ប្រទេសដែលមានករណីឆ្លងច្រនប្រចាំថ្ងៃ នាពេលនេះគឺអាល្លឺម៉ង់ មានករណីឆ្លង សរុប ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មាន ជាង ២០៦ពាន់នាក់។ លំដាប់ទីពីរគឺប្រទេសរុស្ស៊ីមានករណីឆ្លងជាង ១៨០ពាន់នាក់ និងទីបីគឺប្រេស៊ីលមានអ្នកឆ្លងកូវីដ ១៩ ជាង ១២២ពាន់នាក់។ ចំណែកអាមេរិកវិញឈរលំដាប់កំពូលពីករណីស្លាប់ដោយកូវីដ ១៩ ប៉ុន្តែករណីឆ្លងវិញបានថយចុះខ្លាំង នៅសល់តែជាង១សែននាក់ប៉ុណ្ណោះ។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១០៨,៤៨០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,០៧០នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ឪ នួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨០,០២៤,៥៣១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៥៨,៣០០នាក់ និងជាសះស្បើយឡើងសរុបជាង ៥១.៤១លាននាក់ ខ្ពស់ជាងគេបង្អស់នៅលើពិភពលោក៕ដោយ៖សាធី

...

រូបថត៖THX/VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print