លោកស្នងការខេត្តតាកែវ ចេញវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង

ចែករំលែក៖

ភ្នំពេញ : ដោយសង្កេតឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង ហាក់មានការកើន ឡើងគួរឱ្យព្រួយបារម្ភ ក្នុងនោះក៏មានការឆ្លងមកលើកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងប្រជា ពលរដ្ឋផងដែរ។ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មកលើកងកម្លាំងនគរបាល ក៏ដូចជាប្រជា ពលរដ្ឋនៅក្នុងខេត្តតាកែវ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមធ្វើការណែនាំដល់លោក លោកស្រីស្នងការរង លោកនាយការិយាល័យទាំង៣២. លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ នគរបាលក្រុង រ និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ដូចខាងក្រោម ៖

១. គ្រប់អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវរៀបចំធ្វើតេស្ត(Rapid Test)ទៅលើមន្ត្រីនគរបាល ទាំងអស់ ដើម្បីរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩។ ក្នុងករណីរកឃើញមន្ត្រីនគរបាលមានវិជ្ជមានជំងឺកូវីដ-១៩ ត្រូវអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងត្រូវទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើតេស្តម៉ាស៊ីនធំ(PCR)។ 

២. ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលមានទំនាក់ទំនងការងារ និងក្រុមគ្រួសារ ដើម្បីធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី និងតាមដានសុខភាពមន្ត្រីជាប់ជាប្រចាំ។

៣. កាត់បន្ថយការជួបជុំជាក្រុម ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មីអូមីក្រុង។ 

៤. រាល់ការប្រជុំផ្សេងៗត្រូវរៀបចំនៅកន្លែងចំហមានខ្យល់ចេញចូល និងរក្សាគម្លាតសុវត្ថិភាព ដោយអនុវត្តតាម វិធានការ ៣កុំ និង៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល។

ទទួលបានសេចក្ដីណែនាំនេះ លោក លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣២ លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង ស្រុក និងមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវដី-១៩ប្រភេទបំប្លែង ថ្មីអូមីក្រុង៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print